Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ស្នើ​សុំឱ្យ​អាមេរិក​បញ្ជូន​ជំនាញការ​មកជួយ​បណ្តុះបណ្តាល​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅកម្ពុជា​

spot_img

​ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​បានស្នើ និង​លើកទឹកចិត្ត​ឱ្យ ក្រុមហ៊ុន​សាងសង់​របស់​អាមេរិក ក្នុងគម្រោង​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​និង​បានស្នើ​សុំឱ្យ​បញ្ជូន​ជំនាញការ​មកជួយ​បណ្តុះបណ្តាល​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ កម្ពុជា​។

​នៅ​ថ្ងៃ ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត អំពី​សកម្មភាព​ការងារ​ថ្មីៗ​របស់​ក្រសួង​ដែល​បាន​អនុវត្ត​កន្លងមក រួមមាន​ការចុះពិនិត្យ និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​នៅ​ច្រកទ្វារព្រំដែន “​ព្រៃ​វ​ល្លិ៍​” និង​ការបើក​ការចរចា​ជាមួយ​សឹង្ហ​បុរី ដែលមាន​ក្រុមហ៊ុន​ពីរបាន​ចូលរួម គឺ YCH និង Infrastructure Asia (IA) ដើម្បី​សិក្សា និង​អភិវឌ្ឍន៍​គម្រោង​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ទោះបី​ក្នុងស្ថានភាព​ដែល​ពិភពលោក​កំពុង​រាតត្បាត​ដោយ Covid-19 ក៏​ក្រសួង​នៅតែ​បន្ត​អនុវត្ត​នូវ​ការងារ​របស់ខ្លួន​យ៉ាង​សស្រាក់សស្រាំ​គ្មាន​បង្អង់​ដៃ ជាក់ស្តែង​សកម្មភាព​នៃ​ការសាងសង់​ផ្លូវ ស្ពាន និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ជាដើម នៅ​ទូទាំងប្រទេស​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានស្នើ និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ផងដែរ​ពី​ក្រុមហ៊ុន​សាងសង់​របស់​អាមេរិក ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​កម្ពុជា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានលើកឡើង​អំពី​កំណាត់​ផ្លូវជាតិ​លេខ​៤ ដែល​បាន​សាង សង់​ក្នុងអំឡុង​ទសវត្សរ៍​ទី​៦០ ដែលមាន​សភាព​រឹងមាំ​ជាប់​បានល្អ​ដល់​សព្វថ្ងៃ និង​បានស្នើ​សុំឱ្យ​បញ្ជូន​ជំនាញការ​មកជួយ​បណ្តុះបណ្តាល​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​កម្ពុជា​។​

​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​បានធ្វើ​ការកត់សម្គាល់ និង​ស្ងើចសរសើរ​ចំពោះ​សមិទ្ធផល​នានា​របស់​ក្រសួង និង​ទទួល​យកទៅ​ពិចារណា​សំណើ​ដែល​បានលើកឡើង ដើម្បី​ឈានទៅដល់​ការពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ទាំងនេះ​។ ជាងនេះទៅទៀត ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ជម្រាប​ជូន​ថា ខែកញ្ញា​នេះ ត្រូវ​នឹង​ប្រធានបទ​ពាណិជ្ជកម្ម​និង​វិនិយោគ ដែល​នឹងមាន​ការធ្វើ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា​ពី​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក​នៅ​ថ្ងៃទី​២១ ខែកញ្ញា​នេះ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ក្រុមប្រឹក្សា​ធុរកិច្ច និង​ត្រៀម​ផ្តល់ នូវ​កិច្ចសហការ​ដើម្បីឱ្យ​ទស្សនកិច្ច​ការងារ​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​ផ្លែផ្កា​៕ ​ដោយ​៖​កូ​ឡាប

spot_img
×