Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​២​នាក់ ហូប​សត្វ​កំភេម​ខ្មោច ពុល​ស្លាប់​

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ បុរស​២​នាក់​បាន​សត្វ​កំភេម​ខ្មោច​យកមក​ហូត បណ្តាល​ឲ្យ​ពុល​ស្លាប់ ក្រោយ​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សំរោង បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ជនរងគ្រោះ​ទាំង​២​នាក់ ដែលមាន​មុខរបរ​ស៊ីឈ្នួល​បើករថយន្ត​ឲ្យ​គេ បាននាំគ្នា​ហូប​សត្វ​កំភេម​ខ្មោច​។ បន្ទាប់ពី​បរិភោគ​រួច ក៏មាន​អាការ​ពុល ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ តែ​ដោយ​អាការ​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្តទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តថា វេលា​ម៉ោង ១២​និង​០០​នាទី ថ្ងៃទី​១០ ខែកញ្ញា ជនរងគ្រោះ​ទី​១ ផុន ញូ​ង អាយុ​៣៨​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប លុះដល់​ម៉ោង ១​និង​៣០​នាទី ថ្ងៃទី​១១ ខែកញ្ញា ជនរងគ្រោះ​ទី​២ ផល មួន អាយុ​៤៧​ឆ្នាំ ក៏បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​សៀមរាប​ទៀត ហើយ​សព​ត្រូវបាន​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​បាក់​នឹម សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែង​បញ្ជាក់ថា មូល​ហេតុដែល​បញ្ជូន​ជនរងគ្រោះ​ទាំង​២ ទៅ​សង្គ្រោះ​បន្ត​នៅ​ខេត្តសៀមរាប ដោយសារ​ពេទ្យ​នៅ​សៀមរាប​មាន​ឧបករណ៍​គ្រប់គ្រាន់ ដូចជា ឧបករណ៍​លាង​តម្រងនោម ដោយសារ​ជនរងគ្រោះ​នោម​តិច​ទៅៗ ហើយ​ការពុល​នេះ​គឺ​ប៉ះពាល់​តម្រងនោម ដូច្នេះ​យើង​ត្រូវ​លាង​វា ម្យ៉ាងទៀត​ជនរងគ្រោះ ពេលមកដល់​មន្ទីរពេទ្យ​ខេត្ត​មាន​អាការ​ធ្ងន់ធ្ងរ​ទៅៗ​ហើយ​។​

លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាព​រដ្ឋ​យើង ត្រូវ​ចូលរួម​រក្សា​អនាម័យ​ជានិច្ច​ក្នុងការ​រស់នៅ ពោលគឺ​ត្រូវ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ដើម្បី​ការពារ ពី​ជំងឺ​ផ្សេងៗ ពិសេស​ត្រូវ​ហូប​ចំណីអាហារ​ណា​ដែល​យើង​ស្គាល់​ច្បាស់ របស់​ណា​ដែល​យើង​មិន​ស្គាល់​ច្បាស់​មិនត្រូវ​ហូប​នោះទេ ដូចជា​ផ្សិត ត្រី​កំពត​ឬក៏​សត្វ​ផ្សេងៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រងគ្រោះ​ដោយ​ការពុល​រហូត​ស្លាប់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×