Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​បក្ស​យុវជន​កម្ពុជា​ថា​ប្រជាពលរដ្ឋ​ស្រែក​តវ៉ា ទៅ​អាជ្ញាធរ​ស្រុក​បាទី រឿង​មិន​ឲ្យ​ត​ភ្ជាប់​ប្រ័​ន្ធ​ប្រឡាយ ដើម្បី​រំដោះ​ទឹក​ដែល​ពលរដ្ឋ​រ៉ៃ​លុយ​គ្នា​ធ្វើ​

spot_img

​ភ្នំពេញ​៖​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ បាន​ថ្លែងថា បាន​ទទួលបាន​តម្រុយ​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​រូង ឃុំ​ក្រាំ​លាវ ស្រុក​បាទី ខេត្តតាកែវ ថា​មាន​ករណី​អភិបាលស្រុក​បាទី ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ផ្លូវ​តាម​ខ្នង​ប្រឡាយ​។​

​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ពេជ្រ ស្រស់ នា​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ នេះ បាន​រៀបរាប់ថា ” (​តម្រុយ​) សម្រែក​ពលរដ្ឋ​៖ មិនដឹងថា​អភិបាលស្រុក​បាទី​មាន​គំនុំ​ជាមួយ​នរណា​ទេ បានជា​ហាមឃាត់ និង​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ផ្លូវ​តាម​ខ្នង​ប្រឡាយ គឺ​ពលរដ្ឋ​រ៉ៃ​លុយ​គ្នា​ធ្វើ​នៅក្នុង​ភូមិ​រូង ឃុំ​ក្រាំ​លាវ ស្រុក​បាទី ខេត្តតាកែវ ហើយ​រឿងនេះ​គឺ​ពលរដ្ឋ​ក៏បាន​ប្តឹង​មក​ខ្ញុំ​ម្តង​ហើយ​ដែរ ក្រោយមក​ក៏មាន​មន្ត្រី​ខាង​ធនធានទឹក ចុះទៅពិនិត្យ​កន្លែង​ជាក់ស្តែង ប៉ុន្តែ​ក៏​ស្ងាត់​ទៅវិញ ហើយ​ឥឡូវ​អភិបាលស្រុក​បាទី បាន​បញ្ជា​ឲ្យ​កាយ​លូ​ចេញពី​ក្នុង​ប្រឡាយ​វិញ ដោយ​មិន​ឲ្យ​ត​ភ្ជាប់​លូ​ជា​ប្រព័ន្ធ​រំដោះ​ទឹក​ចេញ​បាន ” ។

​លោក​បន្តថា ” ករណីនេះ​ខ្ញុំ​នឹង​ចុះទៅ​ផ្ទាល់​តែម្តង ដើម្បី​ដឹង​ច្បាស់​ពី​ប្រភព​ជំទាស់​នៅក្រោយ​ខ្នង បើ​យោងតាម​រដ្ឋមន្ត្រី​ធនធានទឹក បាន​មានប្រសាសន៍ថា ប្រឡាយ​អាច​កាយ​ជីក​ឲ្យ​ជ្រៅ​បាន ក៏ប៉ុន្តែ​មិនអាច​លុប​បានទេ ចុះ​ហេតុអ្វី​បានជា​លោក​អភិបាលស្រុក​បាទី រារាំង​មិន​ឲ្យ​ពលរដ្ឋ​ធ្វើការ​ស្តារ​ប្រឡាយ​យ៉ាង​ដូច្នេះ ? ” ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×