Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​លែងប្រពន្ធ​ហើយ បែរជា​ដាច់ចិត្ត​មិន​អស់​អាល័យ មកសុំ​ឱប​ប្រពន្ធ​ត្រូវ​គ្នា​វិញ តែ​ប្រពន្ធ​មិន​ព្រម ក៏​ទាញ​កាំបិត​កាប់​របួសធ្ងន់ រួច​រត់​គេចខ្លួនបាត់​

spot_img

​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ជា​ប្តី បាន​លែងលះ​ជាមួយ​ប្រពន្ធ​បាន​រយៈពេល​ជាង​១០​ថ្ងៃ (២៨/​សីហា​/២០២០ ដល់​១១/​កញ្ញា​/២០២០) បែរជា​មានចិត្ត​ប្រច័ណ្ឌ​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ បាន​យក​កាំបិត​មក​កាប់​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ខណៈពេល​ស្ត្រី​រងគ្រោះ​មកពី​ហូបបាយ​ជាមួយ​មិត្តភក្តិ​ស្រីៗ​ដូចគ្នា​។ ហេតុការណ៍​នៃ​អំពើ​ហឹ​ង្សា​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​សាលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ ឈ្មោះ ឃាង ឆវី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​សាលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណែក​ជនសង្ស័យ ឈ្មោះ ហាន តៃ អាយុ​៤៩​ឆ្នាំ (​អតីត​ជា​ប្តី ជនរងគ្រោះ​) ។​

​លោក​អធិការ​បាន​បញ្ជាក់ថា ៖ ស្ត្រី​រងគ្រោះ និង​ជនដៃដល់​ជា​ប្តី បានធ្វើ​លិខិត​លែងលះគ្នា កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ដោយបាន​នាំគ្នា​ទៅ​ផ្តឹ​ត​មេដៃ​នៅផ្ទះ​លោក​មេភូមិ ចំណែក​បុរស​ជា​ប្តី​សុខចិត្ត ចុះ​ចេញពីផ្ទះ​ហើយ ទៅ​រស់នៅ​ជាមួយ​ប្អូន ដែលមាន​ផ្ទះ​ជិត​ផ្ទះ​ជនរងគ្រោះ ចំណែក​ស្ត្រី​រងគ្រោះ​រស់នៅ​ម្នាក់ឯង ចំណែក​កូន​ចំនួន​៣​នាក់ បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ។ ចំពោះ​ការ​លែងលះគ្នា​នេះ គឺ​ដោយសារតែ​បុរស​ជា​ប្តី​បាន​យក​ស្រី​មក​ដេក​នៅ​នឹង​ផ្ទះ ខណៈពេល ដែល​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ទៅធ្វើ​ការ​នៅ​ថៃ​ជាមួយ​កូន ដើម្បី​រកលុយ​មក​ដោះ​សង​ជំពាក់​គេ តែ​ប្តី​បាន​សុំ​ទិញ​ម៉ូតូ​សិន ប្រពន្ធ​ក៏​ព្រម​ឲ្យ​ទិញ ក្រោយ​ទិញ​ម៉ូតូ​បាន​ហើយ ប្រពន្ធ​តែងតែ​ផ្ញើ​លុយ​មកជា​រៀងរាល់ខែ ដើម្បី​ឲ្យ​ប្តី​ដោះ​សង​ជំពាក់​គេ តែ​បែរជា​ប្តី​មិនបាន​សង​គេ​ទេ បែរ​យកលុយ​នាំ​ស្រី​មក​ដេក​នឹង​ផ្ទះ​។ នៅ​ថ្ងៃមួយ នៅពេល​ប្រពន្ធ​ត្រឡប់​ពី​ថៃ​មក​ផ្ទះ​វិញ បាន​ជួប​ហេតុការណ៍​ឃើញ​ប្តី​យក​ស្រី​មក​ដេក​នឹង​ផ្ទះ តែ​ជនរងគ្រោះ​មិនបាន​និយាយស្តី​អ្វី​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថាបើ​លេងស្រី​ឲ្យ​ចេះ​ការពារ ហើយក៏​មានរឿង​បន្តិចបន្តួច​ក៏​ឈប់​ទៅ បន្ទាប់មក​បុរស​ជា​ប្តី​បាន​ដឹក​ស្រី​ទៅ​បាត់ ក្រោយមក​បាន​រយៈពេល​ប្រហែល​ជាង​មួយ​សប្តាហ៍ ជនដៃដល់​ជា​ប្តី​បាន​សុំ​លុយ​ប្រពន្ធ​ចំនួន​៥​ពាន់​បាត​ធ្វើ​ម៉ូតូ តែ​ប្រពន្ធ​ថា​ម៉ូតូ​ថ្មី​ខូច​អី​វា ប្តី​ថា​ធ្វើ​ម៉ូតូ​មួយទៀត ពេល​ប្រពន្ធ​ឲ្យ​លុយ​ទៅ យកលុយ​នោះ​ទៅ​ដេក​ជាមួយ​ស្រី ចំណែក​ម៉ូតូ​ក៏​មិន​បានធ្វើ​ហើយ​កើតជា​រឿងរ៉ាវ បុរស​ជា​ប្តី​ថា​រស់នៅ​ជាមួយគ្នា​មិនបាន​ទេ មានតែ​លែងលះគ្នា ដោយ​ប្រពន្ធ​ឆ្អែត​ចិត្ត​ដែរ ថា​លែង​គ្នា​ក៏បាន ប្តី​ចិត្តកំណាច​បាន​សរសេរ​លិខិត​ដោយ​ខ្លួនឯង ហើយ​នាំគ្នា​ទៅ​ផ្តិតមេដៃ​នៅផ្ទះ​មេភូមិ ។​

​លោក​អធិការ​បាន​បន្តថា ៖ ក្រោយពី​លែងលះគ្នា​ហើយ បុរស​ជា​ប្តី​នោះ​ចង់​មក​ផ្សះផ្សារ​ជាមួយ​ប្រពន្ធ​វិញ តែ​ប្រពន្ធ​មិន​ព្រម ហើយ​ប្អូនបង្កើត​ជនដៃដល់​និយាយថា រឿងនេះ​បង​ទេ​ជា​អ្នក​ខុស តែបើ​ចង់​ជួប​ចែ​វិញ ចាំ​រក​ចាស់ទុំ​ទៅ​និយាយ​ជាមួយ​ចែ នៅ​យប់​ថ្ងៃកើតហេតុ​មាន​មិត្តភក្តិ​ជនរងគ្រោះ​ឈ្មោះ ខាន់ សុ​លេ​ម ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា បានមក​ឌុប​ជនរងគ្រោះ​ទៅ​ហូបបាយ​នៅផ្ទះ​របស់គេ នៅពេល​ត្រឡប់មកវិញ មិត្តភក្តិ​នោះ​ក៏​ឌុប​មក​ផ្ទះ​វិញ​ឈប់​នៅមុខ​ផ្ទះ ស្រាប់តែ​ពេលនោះ បុរស​ជា​ប្តី​បាន​ដើរ​តម្រង់​មក​ដោយមាន​កាន់​កាំបិត​ខ្វែវ ស្ទុះ​មក​ឲ្យ​ប​ស្ត្រី​រងគ្រោះ ពេលនោះ​ក៏មាន​ការប្រតាយប្រតប់​គ្នា ស្ត្រី​រងគ្រោះ​ត្រូវ​ចំនួន​៥​កន្លែង ៖ ត្រូវ​មុខ​ចំ​ច្រមុះ​មក​ត្រចៀក​, ត្រូវមាត់​មក​ថ្គាម , ត្រូវ​ស្មា ខាងស្តាំ​, ត្រូវ​ក​ញ្ចឹ​ង ក​, ត្រូវ​កំភួនដៃ​ឆ្វេង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​មង្គល​បូរី​។ ជនដៃដល់​ជា​ប្តី ក្រោយពី​ធ្វើ​សកម្មភាព​រួច បាន​កាន់​កាំបិត​រត់គេចខ្លួន​បាត់ ពេលនេះ​កម្លាំង​នគរបាល​ស្រុក កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×