Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB អនុម័ត​កម្ចី​ដល់​អគ្គីសនី​កម្ពុជា ដែល​គ្រោង​និង​សាកល្បង​ប្រព័ន្ធ​ផ្ទុក​ថាមពល ដើរ​ដោយ​អាគុយ​ខ្នាត​ធំ​ដំបូង​គេ​បង្អស់ នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័ត​ផ្តល់ប្រាក់​កម្ចី​ជិត ១២៨ លាន​ដុល្លារ​ដល់​អគ្គីសនី​កម្ពុជា ដើម្បី​ពង្រីក​បណ្តាញ​ថាមពលអគ្គីសនី និង​អនុ​ស្ថានីយ​អគ្គិសនី ដើម្បី​ជួយ​ឱ្យ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ៣ ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​។ ក្នុងនោះ ក៏​និង​មាន​គម្រោង​សាកល្បង​ប្រព័ន្ធ​ផ្ទុក​ថាមពល ដើរ​ដោយ​អាគុយ​ខ្នាត​ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ប្រើប្រាស់​ថវិកា​ចំនួន ៦,៧ លាន​ដុល្លារ​ផងដែរ​។

​លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB បាន​មាន ប្រសាសន៍ថា ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ នឹង​បង្ហាញ​ពី​របៀប​នៃ​ការអភិវឌ្ឍ​ថាមពល​ដើរ​ដោយ​អាគុយ​ខ្នាត​ធំ​នៃ​ការអនុវត្ត​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី ដែល​អាច​និង​ត្រូវបាន​ប្រើ​ដើម្បី​ដំណើរការ​បណ្តាញ​អគ្គិសនី ក្នុងប្រទេស​កម្ពុជា​នាពេល​អនាគត និង​ដើម្បី​បង្កើត​ថាមពល​កកើត​ឡើងវិញ​បន្ថែមទៀត​។ លោកស្រី បាន​មានប្រសាសន៍ថា “ គម្រោង​បង្កើន​ប្រព័ន្ធ​បញ្ជូន​ចរន្ត​រួម ជាមួយ​ជំនួយ​ជា​បន្ត​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដល់​ប្រទេស​កម្ពុជា ក្នុងការ​រៀបចំ​ផែនការ​បណ្តាញ​ថាមពល បង្ហាញថា ការផ្គត់ផ្គង់​ថាមពល គ្រប់គ្រាន់ អាច​ទុកចិត្តបាន និង​មាន​និរន្តរភាព បរិស្ថាន​អាច​ត្រូវបាន​ផ្តល់ជូន​ក្នុងតម្លៃ​សមរម្យ ដើម្បី​គាំទ្រ​ដល់​ការ អភិវឌ្ឍ​ប្រកបដោយ​សមធម៌ ”​។​

​គម្រោង​នេះ នឹង​ជួយ​ដល់​អគ្គិសនី​កម្ពុជា (EDC) ដែលជា​ស្ថាប័ន​អគ្គិសនី​ជាតិ ទទួលបាន​ហិរញ្ញប្បទាន ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សាងសង់​បណ្តាញ​បញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ ចំនួន​៤ និង​អនុ​ស្ថានីយ​អគ្គិសនី​ចំនួន ១០ នៅ​រាជធានី​ភ្នំពេញ កំពង់ឆ្នាំង កំពង់ចាម និង​តាកែវ​។​

រាជរដ្ឋាភិបាល បានកំណត់​ការអភិវឌ្ឍ​វិស័យ​ថាមពល​ជា​អាទិភាព​របស់​ជាតិ ព្រោះថា ការផ្គត់ផ្គង់​អគ្គិសនី កាន់តែ​រឹងមាំ នឹង​ជួយ​ជំរុញ​ផលិតភាព សេដ្ឋកិច្ច និង​គុណភាព​ជីវិត​។

​លោកស្រី Daniela Schmidt អ្នកឯកទេស​ផ្នែក​ថាមពល​អគ្គិសនី​រប​ស់ ADB មានប្រសាសន៍ថា “​គម្រោង នេះ នឹង​បង្កើត​ការងារ​ដោយផ្ទាល់​ចំនួន ១៣០០ នៅក្នុង​វិស័យ​សំណង់ ជាមួយនឹង​ការផ្តល់​ជា​ប្រយោជន៍ ក្នុងការ​បង្កើន​ប្រាក់ចំណូល ក្នុង​គ្រួសារ​។ វា​ក៏​នឹង​គាំទ្រ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អគ្គិសនី​កម្ពុជា (EDC) ក្នុងការ​លើកកម្ពស់ បរិ​យា​ប័ន្ន និង​សមភាព​យេនឌ័រ នៅ​កន្លែងធ្វើការ និង លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម របស់​ស្ត្រី​នៅក្នុង​វិស័យ​ថាមពល​ផងដែរ ”​។​

​កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់​កម្ចី ៧,៦៤ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការ សាងសង់ ឧទ្យាន​ពន្លឺព្រះអាទិត្យ តាមរយៈ​ភាពជា​ដៃគូ រវាង​វិស័យ​សាធារណៈ និង ឯកជន រួមជាមួយ​ការ បង្កើត​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការអភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ​ទៀតផង​។​

​គួររំលឹកថា តាំងពី​ឆ្នាំ ១៩៩៤ មក ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន ផ្តល់ប្រាក់​កម្ចី និង​ជំនួយឥតសំណង ជិត ២០០ លាន​ដុល្លារ ដល់​វិស័យ​ថាមពល​របស់​ប្រទេស​កម្ពុជា និង​បាន​ផ្តល់ជំនួយ​បច្ចេកទេស ប្រមាណ ៦ លាន ដុល្លារ​៕
​ដោយ​៖CEN​

spot_img
×