Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ស្រុក​រមាសហែក ធ្វើការ​បង្ក្រាបបាន​ភ្លាមៗ ក្រោយពី​ជនសង្ស័យ​ពីរ​នាក់​ប្រដាប់​ដោយ​អាវុធ ប្លន់​យក​ម៉ូតូ ១ គ្រឿង នៅ​ស្រុក​រមាសហែក

spot_img

​ខេត្តស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ៦​និង​០០​នាទី​ព្រឹក ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ប្រដាប់​ដោយ​អាវុធខ្លី​ម៉ាក​រ៉ូឡូ ពណ៌​ស ធ្វើ​សកម្មភាព​ចូល​ភ្ជង់​យក​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2020 ពាក់​ផ្លាកលេខ ស្វាយរៀង 1P-5053 ពី​ជនរងគ្រោះ​ឈ្មោះ វ​រ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ដែល​បំ​រ៉ុង​ចេញពីផ្ទះ ។ ក្រោយ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ ពី​ជនរងគ្រោះ​បានសម្រេច ក្រុមចោរ​បាន​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣ ឆ្នោះ​ទៅ​ទិស​ខាងជើង​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ភ្លាមៗ​នោះ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ស្រុក​រមាសហែក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សំ សំអុល អធិការនគរបាល​ស្រុក​រមាសហែក បានចេញ​អន្តរាគមន៍​ភ្លាមៗ ដេញតាម​ក្រុមចោរ និង ដាក់​កម្លាំង​ពួនស្ទាក់​តាម​គោលដៅ​សំខាន់ៗ រហូតដល់​ត្រង់ចំណុច​ភូមិ​មុន្នី​ប្រឹក្សា ឃុំ​ត្រស់ ស្រុក​រមាសហែក កម្លាំង​នគរបាល​បាន​បើករថយន្ត​កៀរ​បក្ខ​ពួកចោរ​ម្នាក់ ដែល​កំពុងបើក​ម៉ូតូ​ដែល​ទើប​ភ្ជង់​យកបាន​ពី​ជនរងគ្រោះ ហើយ​ចោរ​បាន​បាញ់​តដៃ​សំដៅលើ​រថយន្ត​នគរបាល​ចំនួន ៣​គ្រាប់ ហើយ​នគរបាល​យើង​ក៏​បើករថយន្ត​បំ​បុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ្យ​ដួល និង​ជ្រុះ​អាវុធ នៅលើ​ថ្នល់​រួចហើយ​ជនសង្ស័យ​ក៏​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ទៅ​ទិសខាងកើត ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ហ៊ុម​ព័ទ្ធចាប់​ជនល្មើស​បាន ១​នាក់ ឈ្មោះ រ៉ាត់ សារ៉ាន់ ហៅ ចុន រ៉ា​ន់ ហៅ តឿ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បួ​ង​ឃ្មុំ និង​ដកហូត​ម៉ូតូ​វត្ថុតាង​បានមក​វិញ ។​

​ជនសង្ស័យ​ម្នាក់ទៀត បាន​រត់​គេចខ្លួនបាត់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×