Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ជា ចាន់តូ ចុះ​ពិនិត្យ​ការធ្វើ​អនាម័យ​និង​ការរៀបចំ​ថ្នាក់រៀន​របស់​នៅ​វិទ្យាល័យ​តាំងក្រសាំង​

spot_img

​កំពង់ធំ​៖​ក្រោយពី​ក្រសួង​អប់រំ បាន​អនុ​ញ្ញ​ត​ឲ្យ​សិស្សានុសិស្ស បាន​ចូលរៀន​ឡើងវិញ បន្ទាប់ពី​អាក់ខាន​មួយរយៈ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នោះ នា​រសៀល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​ចុង​សប្ដាហ៍​នោះ ឯកឧត្ដម ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​សន្ទុក បាន​ចុះ​ពិនិត្យមើល​ការធ្វើ​អនាម័យ​តាម​ថ្នាក់រៀន​របស់​សិ ស្សានុសិស្ស​នៅ​វិទ្យាល័យ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្ដម ជា ចាន់តូ បាន​ក្រើនរំលឹក​លោកគ្រូ អ្នកគ្រូ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ថែមទៀត ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​១៩ ទោះបីជា​កម្ពុជា​គ្មាន​អ្នក​ឆ្លង​ថ្មី និង​អ្នក​ដែល​សម្រាក​ព្យាបាល​បានជា​សះ​ស្បោ​យ​អស់​ក៏ដោយ​។​

​ឯកឧត្ដម​បន្តទៀតថា នៅក្នុង​ឱកាស​នៃ​ការបើក​ឲ្យ​សិស្សានុសិស្ស​ចូលរៀន​ជាថ្មី​វិញ​នេះ បញ្ហា​ចំពោះមុខ​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​មុន​បង្អស់ គឺ​ធ្វើ​អនាម័យ​តាម​ថ្នាក់រៀន​នីមួយៗ ឲ្យ​បានល្អ​និង​ត្រូវ​រៀបចំ​តុ​សម្រាប់​សិស្ស​រៀន​ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​ការណែនាំ​ក្រសួង​អប់រំ ដែលជា​អាណាព្យាបាល ពិសេស​គឺ​ការរក្សា​គម្លាត​សង្គម ទើប​ការសិក្សា​មាន​សុវត្ថិភាព និង​រួច​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​
​ទន្ទឹមនឹងនេះ ក៏​គប្បី​ត្រូវយក​ចិត្ត​ទុក​ថាក់​បង្ហាត់បង្រៀន បំប៉ន​ដល់​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​ត្រូវ​ប្រឡង​នៅពេល​ខាងមុខ ដើម្បី​ឲ្យ​ការប្រឡង​របស់​ពួកគេ​ទទួលបាន​លទ្ធផល​ល្អ​គ្រប់ៗ​គ្នា​៕
​ដោយ​៖CEN​

spot_img
×