Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ឆបោក គំរាម​សម្លាប់ លាក់ទុក និង ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី ឆបោក គំរាម​សម្លាប់ និង​លាក់ទុក ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ចំនួន​២​ដើម​។

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ យន្ត ដា​រ៉ា ហៅ នូ រស្មី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូឱសថបុរាណ តែ​ដើរ​តាំងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា ស្រុកកំណើត ភូមិ​តា​លួស ឃុំ​តា​លួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ភូមិ​បឹងទំពុន សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ជនសង្ស័យ យន្ត ដា​រ៉ា បាន​សារភាពថា កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ រូបគេ​ពិតជា​បាន​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ​ជា​បន្តបន្ទាប់​សរុប ៣២.១០០​ដុល្លារ​អាមេរិក ពិតប្រាកដ​មែន ពាក់ព័ន្ធ​ករណី​ទិញ​លក់​សំរឹទ្ធ នៅពេលដែល​ជនរងគ្រោះ​ដឹងខ្លួន​ថា​ត្រូវបាន​ជនសង្ស័យ​បោកប្រាស់ ជនសង្ស័យ​ក៏បាន​ផ្ញើ​សារ​ទៅកាន់​ជនរងគ្រោះ គំរាមកំហែង​ម្តង​ហើយ ម្តងទៀត តាមរយៈ​បណ្តាញ​ទំនាក់ទំនង Messenger ដោយ​ប្រើ​ពាក្យសម្តី​ថា នឹង​សម្លាប់ចោល​ទាំង​ពូជ សូម្បីតែ​កូនង៉ែត​ក្នុង​អង្រឹង​ក៏​មិន​ទុក​ដែរ​។​

​ដោយមាន​ការភ័យខ្លាច ជនរងគ្រោះ ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ អាវុធហត្ថ​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ទទួលបាន​បណ្តឹង​សមត្ថកិច្ច​ជំនាញ​បាន​បើក​ការស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​អាវុធខ្លី​ចំនួន​ពីរ​ដើម គឺ ម៉ាក K54 និង ម៉ាក Swees នៅ​ចំណុច ភូមិ​ខ្វា ទល់មុខ​ធនាគារ អេស៊ីលីដា ផ្លូវ​២១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​អាវុធ​ទាំងពីរ​ដើម​ខាងលើ ជនសង្ស័យ​ប្រាប់ថា រូប​ខ្លួន​បាន​ទិញ​ពី​អ្នក​ស្គាល់គ្នា ដែល​បច្ចុប្បន្ន​បាន​ស្លាប់​បាត់ទៅហើយ​៕
ដោយ​៖​កូ​ឡាប​


spot_img
×