Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្គា​មាន​ចាក់​បញ្ចូល​ចាហួយ ចំនួន ២៨ គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ធំ រកឃើញ និង​ដកហូត ក្រុង​ស្ទឹងសែន​

spot_img

​ខេត្តកំពង់ធំ​៖ នៅ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ធំ ដោយមាន​ការសហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ នៅ​ផ្សារ​ថ្នល់​បែក ស្រុក​ស្ទឹងសែន ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​ក្នុង​សកម្មភាព​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​បឋម​រកសារ​ធាតុគីមី​ហាមឃាត់ នៅលើ​គ្រឿង​សមុទ្រ​ចំនួន ២ ស្តង់ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ រក​ភាពមិន​អនុលោម នៅលើ​សម្បក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​បង្គា​ដែលមាន​ផ្ទុក​សារធាតុ​ស្រដៀង​ចាហួយ​ចំនួន ២៨ គីឡូក្រាម​។ បន្ទាប់មក​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​បង្គា​ទាំងនោះ ដើម្បី​យកទៅ​ដុត​កម្ទេចចោល​តាម​នីតិវិធី​។​

​ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×