Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល បង្ក្រាបបាន​ជនសង្ស័យ​ម្នាក់ទៀត ក្រោយពី​ជនសង្ស័យ​ពីរ​នាក់​ប្រដាប់​ដោយ​អាវុធ ប្លន់​យក​ម៉ូតូ ១ គ្រឿង នៅ​ស្រុក​រមាសហែក

spot_img

​ខេត្តស្វាយរៀង​៖ ជនសង្ស័យ​ម្នាក់ទៀត ដែល​បាន​រត់គេចខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​នៅ​ស្រុក​រមាសហែក ត្រូវបាន សមត្ថកិច្ច​ខេត្តស្វាយរៀង សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្តក្រចេះ ធ្វើការ​ឃាត់ខ្លួន​បាន​។​

នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា​ឆ្នាំ​២០២០ ក្រោម​ការយកចិត្តទុកដាក់ និង​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង និង​មានការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្វាយរៀង បាន​សហការ​ល្អជា​មួយ​កម្លាំង​នគរបាល​ខេត្ត ក្រចេះ បាន​បន្តធ្វើ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ទៀត ឈ្មោះ រ៉េ​ន ម៉ាប់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ (​ដែលជា​មុខសញ្ញា​ក្នុង​ខេត្តក្រចេះ​) ជា​បក្ខពួករ​បស់ជនស​ង្ស័​យ​ប្លន់​ប្រដាប់អាវុធ យក​ម៉ូតូ ១​គ្រឿង ពី​ជនរងគ្រោះ​នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង កាលពី​ព្រឹក​មិញ​។​
​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្តក្រចេះ​កំពុង​ប​ញ្ចូ​ន​ជនសង្ស័យ​មក ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បប់​។​

​សូមបញជាក់ថា នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ៦​និង​០០​នាទី​ព្រឹក ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ពណ៍​ខ្មៅ ប្រដាប់​ដោយ​អាវុធខ្លី​ម៉ាក​រ៉ូឡូ ពណ៌​ស ធ្វើ​សកម្មភាព​ចូល​ភ្ជង់​យក​ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2020 ពាក់​ផ្លាកលេខ ស្វាយរៀង 1P-5053 ពី​ជនរងគ្រោះ​ឈ្មោះ វ​រ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ដែល​បំ​រ៉ុង​ចេញពីផ្ទះ ។​ក្រោយ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ ពី​ជនរងគ្រោះ​បានសម្រេច ក្រុមចោរ​បាន​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣ ឆ្នោះ​ទៅ​ទិស​ខាងជើង​។​

​ភ្លាមៗ​នោះ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ស្រុក​រមាសហែក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សំ សំអុល អធិការនគរបាល​ស្រុក​រមាសហែក បានចេញ​អន្តរាគមន៍​ភ្លាមៗ ដេញតាម​ក្រុមចោរ និង ដាក់​កម្លាំង​ពួនស្ទាក់​តាម​គោលដៅ​សំខាន់ៗ រហូតដល់​ត្រង់ចំណុច​ភូមិ​មុន្នី​ប្រឹក្សា ឃុំ​ត្រស់ ស្រុក​រមាសហែក កម្លាំង​នគរបាល​បាន​បើករថយន្ត​កៀរ​បក្ស​ពួកចោរ​ម្នាក់ ដែល​កំពុងបើក​ម៉ូតូ​ដែល​ទើប​ភ្ជង់​យកបាន​ពី​ជនរងគ្រោះ ហើយ​ចោរ​បាន​បាញ់​តដៃ​សំដៅលើ​រថយន្ត​នគរបាល​ចំនួន ៣​គ្រាប់ ហើយ​នគរបាល​យើង​ក៏​បើករថយន្ត​បំ​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលអោយ​ដួល និង​ជ្រុះ​អាវុធ នៅលើ​ថ្នល់​រួចហើយ​ជនសង្ស័យ​ក៏​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទៅ​ទិសខាងកើត​ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ហ៊ុំ​ព័ទ្ធចាប់​ជនល្មើស​បាន ១​នាក់ ឈ្មោះ រ៉ាត់ សារ៉ាន់ ហៅ ចុន រ៉ា​ន់ ហៅ តឿ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បួ​ង​ឃ្មុំ និង​ដកហូត​ម៉ូតូ​វត្ថុតាង​បានមក​វិញ ។​

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ៕ ដោយ​៖​កូ​ឡាប​


spot_img
×