Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា បានបញ្ជាក់​សាជាថ្មី​នូវ​គោលការណ៍​រដ្ឋ​ធ​ម្មុ​ញ្ញ ដែល​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា មាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន​

spot_img

​ភ្នំពេញ​៖ ប្រមុខ​ការទូត​កម្ពុជា បានបញ្ជាក់​សាជាថ្មី​នូវ​គោលការណ៍​រដ្ឋ​ធ​ម្មុ​ញ្ញ របស់​ប្រទេស​កម្ពុជា អំពី​អព្យាក្រឹតភាព​អចិន្ត្រៃយ៍ និង​ការមិន​ចូលបក្ស​សម្ព័ន្ធ ដែល​មិន​អនុញ្ញាត កម្ពុ​ជាមាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន ឬ​ចូលរួម​ក្នុង​សម្ព័ន្ធមិត្ត​និង​សន្ធិសញ្ញា យោធា​ណាមួយ​ឡើយ​។​

​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០​។​

​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​ទី​២៧ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​ជាមួយ​សហភាព​អឺរ៉ុប និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​ឥណ្ឌា ក្នុងឱកាស​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ។​

​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៧៖ កិច្ច​ប្រជុំបាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ និង​បាន​ពិភាក្សា​អំពី ទិសដៅ​នាពេល អនាគត​របស់​វេទិកា​តំបន់​អាស៊ាន​។ កិច្ចប្រជុំ​បានកត់សម្គាល់​ពី​សារសំខាន់​នៃ​ការចូលរួមចំណែក របស់​វេទិកា​តំបន់​អាស៊ាន ក្នុងការ​ថែរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព នៅ​អាស៊ី​ប៉ាស៊ីហ្វិក តាមរយៈ កិច្ចសន្ទនា និង​ការពិគ្រោះ​យោបល់ ដើម្បី​លើកកម្ពស់​ការកសាង​ទំនុកចិត្ត និង​ភាពជឿជាក់ ក្នុង ចំណោម​និង​រវាង​អ្នកចូលរួម​។ កិច្ចប្រជុំ​ក៏បាន​កត់សម្គាល់​ដោយ​សេចក្ដី​ពេញចិត្ត​ចំពោះ​ការងារ​ដែល វេទិកា​តំបន់​អាស៊ាន​កំពុង​បំពេញ តាមរយៈ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ទីក្រុង ហាណូយ និង​បាន​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​វេទិកា​តំបន់​អាស៊ាន ក្នុង អំឡុងពេល​នៃ​ការ ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​កិច្ចប្រជុំ​ក៏បាន​អនុម័ត​សេចក្តីប្រកាស​វេទិកា​តំបន់​អាស៊ាន ស្តីពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ដើម្បី​បង្ការ និង​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង សេចក្តីប្រកាស​វេទិកា​តំបន់​អាស៊ាន ស្តីពី​ការប្រព្រឹត្ត លើ​កុមារ​ដែល​ត្រូវបាន​ជ្រើសរើស ឬ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ភេរ​វករ និង​សេចក្តីប្រកាស​វេទិកា​តំបន់ អាស៊ាន ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ និង​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន នៅក្នុង​បរិបទ​សន្តិសុខ​អន្តរជាតិ​។ កិច្ចប្រជុំ​ក៏បាន​ទទួលស្គាល់​ការបង្កើន​នូវ​តួនាទី​កាន់តែ​សំខាន់​នៃ​យន្តការ​វេទិកា​តំបន់​អាស៊ាន ដែលជា​វេទិកា​សម្រាប់​កិច្ចសន្ទនា និង​ការពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី ក្នុងអំឡុងពេល មាន​បញ្ហា​ប្រឈម​កាន់តែខ្លាំង​ឡើង និង​ភាពមិនប្រាកដប្រជា​រប​ស់​ពិភពលោក​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដ៏​សំខាន់​ចំនួន ២ គឺ ជំងឺ រា​ត​ត្បា​តុ​វីដ​-១៩ និង​ការប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច និង​ការ​ផ្តាច់ខ្លួន​ជា​ឯករ​តា​ភាគី ពី​ការប្តេជ្ញាចិត្ត​អន្តរជាតិ ក្នុងពេល​មួយ​ដែល​ពិភពលោក​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​រំលឹក​ឡើងវិញ​នូវ​សេចក្តីប្រកាស​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​
​ស្តីពី​សារសំខាន់​នៃ​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បានបង្ហាញ​នូវ​បំណងប្រាថ្នា​យ៉ាង​មុតមាំ ដើម្បី​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​អព្យាក្រឹតភាព​ក្នុង​តំបន់​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ចៀសវាង​ការ​កាន់ជើង ភាគី​ណាមួយ ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច និង​ការធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ ប្រកួតប្រជែង​នេះ ដោយ​កម្ពុជា​ត្រូវ​ចងចាំ​អំពី​សោកនាដកម្ម ពី​អតីតកាល​ដ៏​សោកសៅ ដែល កម្ពុជា​ធ្លាប់​ឆ្លងកាត់ ។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​សាជាថ្មី​នូវ​គោលការណ៍​រដ្ឋ​ធ​ម្មុ​ញ្ញ របស់​ប្រទេស​កម្ពុជា អំពី​អព្យាក្រឹតភាព​អចិន្ត្រៃយ៍ និង​ការមិន​ចូលបក្ស​សម្ព័ន្ធ ដែល​មិន​អនុញ្ញាត កម្ពុ​ជាមាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន ឬ​ចូលរួម​ក្នុង​សម្ព័ន្ធមិត្ត​និង​សន្ធិសញ្ញា យោធា​ណាមួយ​ឡើយ​៕​

spot_img
×