Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ជិន ម៉ា​លីន ៖ វិធានការ​ច្បាប់​ទៅលើ​ក្រុម​គោលដៅ​នាពេល​ថ្មីៗ​នេះ ដោយសារតែ​ពួកគេ​ប្រព្រឹត្ត​បទល្មើស ដោយមាន​អង្គការ​ចាត់តាំង​រៀបចំ​ចាត់ចែង​ច្បាស់លាស់​នៅ​ពីក្រោយ​

spot_img

​ភ្នំពេញ​៖ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងយុត្តិធម៌ បានចេញ​សារ ៤​ចំណុច អំពី​កំណត់​សង្ខេប​ព័ត៌មាន​ស្តីពី​កម្ពុជា​របស់ OHCHR ដោយ​លោក​បាន​បញ្ជាក់ថា វិធានការ​ច្បាប់​ទៅលើ​ក្រុម​គោលដៅ​របស់គេ​នាពេល​ថ្មីៗ​នេះ មិនមែន​ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​ក្នុងការ​ការពារ​សិទ្ធិសេរីភាព បរិស្ថាន និង​ប្រយោជន៍​សាធារណៈ​នោះទេ តែដោយសារ​តែ​ពួកគេ​ប្រព្រឹត្ត​បទល្មើស ដែលមាន​បញ្ញា​ត្តិ​នៅក្នុង​ច្បាប់​របស់​កម្ពុជា ដោយមាន​អង្គការ​ចាត់តាំង​រៀបចំ​ចាត់ចែង​ច្បាស់លាស់​នៅ​ពីក្រោយ​។​

​សារ​ទាំង ៤​ចំណុច​នោះ​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖
១. កំណត់​សង្ខេប​នេះ មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់​និង​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​សន្និដ្ឋាន​និង​វាយតម្លៃ​ពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះទេ ព្រោះថា វា​គ្រាន់តែ​ជាការ​ប្រមូល​ចងក្រង​នូវ​ព្រឹត្តិការណ៍​នៃ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​តែប៉ុណ្ណោះ ដោយ​មិនបាន​ធ្វើការ​វិភាគ​សិក្សា​ស៊ី​ជំរៅ​អំពី​អង្គហេតុ​និង​អង្គច្បាប់​នៃ​ព្រឹត្តិការណ៍​នីមួយៗ​ឡើយ​។ ការសន្និដ្ឋាន​របស់គេ គឺ​ផ្តោតជាសំខាន់​តែ​ទៅលើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោលគឺ​នៅ​ពែ​ល​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​និង​ក្រុម​គោលដៅ​ដែល​គេ​ការពារ គេ​សន្និដ្ឋានថា​ជាការ​រំលោភ​សិទ្ធិមនុស្ស តែ​គេ​មិន​ខ្ចី​ខ្វល់​និង​ធ្វើការ​វិភាគ​វែកញែក​ពី​ទង្វើ​និង​សកម្មភាព​របស់​ក្រុម​គោលដៅ​ទាំង​នោះឡើយ ថា​តើ​វា​មាន​មូលដ្ឋាន​និង​ធាតុ​ផ្សំ​គ្រប់គ្រាន់​បង្កើតបាន​ជាប​ទ​ល្មើស​តាម​បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា​ដែ​រឬ​អត់ ហើយ​ពួកគេ​បានធ្វើ​អ្វីខ្លះ​បានជា​នាំឱ្យមាន​ការប្រឈមមុខ​តាមផ្លូវ​ច្បាប់​យ៉ាង​ដូច្នេះ​។​

២. វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​នាពេល​កន្លងមក​មិនបាន​ផ្តោត​ជាក់លាក់​ទៅលើ​ក្រុម​គោលដៅ​ណាមួយ​នោះទេ ពោលគឺ​អនុវត្ត​ជាទូទៅ មិន​ថា​អ្នក​ទាំងនោះ​ជា​សកម្មជន​សិទ្ធិមនុស្ស សង្គម​ស៊ី​វី​ល នយោបាយ ឬ​បរិស្ថាន​នោះទេ ឱ្យតែ​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់ ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដូចៗ​គ្នា ដោយ​មិនមាន​ការលើកលែង​ឬ​អភ័យឯកសិទ្ធិ​ពិសេស​ដោយឡែក​ណាមួយ​នោះទេ​។ វិធានការ​ច្បាប់​ទៅលើ​ក្រុម​គោលដៅ​របស់គេ​នាពេល​ថ្មីៗ​នេះ មិនមែន​ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​ក្នុងការ​ការពារ​សិទ្ធិសេរីភាព បរិស្ថាន និង​ប្រយោជន៍​សាធារណៈ​នោះទេ តែដោយសារ​តែ​ពួកគេ​ប្រព្រឹត្ត​បទល្មើស ដែលមាន​បញ្ញត្តិ​នៅក្នុង​ច្បាប់​របស់​កម្ពុជា ដោយមាន​អង្គការ​ចាត់តាំង​រៀបចំ​ចាត់ចែង​ច្បាស់លាស់​នៅ​ពីក្រោយ ហើយ​ដែល​សមត្ថកិច្ច​មាន​មូលដ្ឋាន​រឹងមាំ​ក្នុងការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ​។​

៣. ការអំពាវនាវ​ឱ្យ​ទម្លាក់ចោល​បទ​ចោទ​និង​ដោះលែង​ជន​ជាប់ឃុំ​ណាមួយ​ជាបន្ទាន់​និង​គ្មាន​លក្ខ​ខ​ណ្ទ​ក្រៅ​នីតិវិធីតុលាការ រួមទាំង​ការជួបជុំ​តវ៉ា​បែប​អនាធិបតេយ្យ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ មិនមែនជា​មធ្យោបាយ​តាមផ្លូវ​ច្បាប់​ក្នុងការ​ការពារ​ជនជាប់ចោទ​នោះទេ ហើយក៏​មិនមាន​ឥទ្ធិពល​តាមផ្លូវ​ច្បាប់​អ្វី​ដែរ​មកលើ​ការសម្រេច​របស់​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​នៃ​រដ្ឋ​អធិបតេយ្យ​។ តែ​ផ្ទុយទៅវិញ មានតែ​ការចូលរួម​ក្នុង​ដំណើរការ​នីតិវិធីតុលាការ​ក្នុងការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​នោះទេ ដោយ​បង្ហាញ​សក្ខីកម្ម​និង​ភស្តុតាង​ឱ្យបាន​រឹងមាំ​ក្នុងការ​ដោះ​បន្ទុក ទើប​ជា​មធ្យោបាយ​ស្របច្បាប់​តែមួយគត់​ក្នុង​ការពារ​ជនជាប់ចោទ នៅក្នុង​សង្គម​ប្រជាធិបតី​នីតិរដ្ឋ​។​

៤. គ្រប់​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ទាំង​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អធិបតេយ្យភាព​និង​បញ្ញត្តិ​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែលមាន​ជា​ធរមាន​ជាពិសេស​ច្បាប់​ស្តីពី​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ហើយ​ក្នុងករណី​ដែលមាន​មូលដ្ឋាន​ច្បាស់លាស់​បញ្ជាក់​ពីស​កម្ម​ភាពមិនប្រក្រតី​ដែលជា​ការបំពានច្បាប់ នោះ​សមត្ថកិច្ច​មាន​សិទ្ធិ​ធ្វើការ​ត្រួតពិនិត្យបាន​គ្រប់ពេល ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ​៕ ដោយ​៖​កូ​ឡាប​


spot_img
×