Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​នគរបាល​បង្ក្រាប​ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ ឃាត់ខ្លួន​មនុស្ស​៤​នាក់ យកមក​សាកសួរ ខណៈ​ម្ចាស់​ទីតាំង​រត់គេចខ្លួន​បាត់​

spot_img

​ភ្នំពេញ ៖ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌដង្កោ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ នេះ បាន​ចុះបង្ក្រាប​ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ​មួយកន្លែង ស្ថិត​នៅមុខ​វិទ្យាល័យ​ទួល​អំពិល ផ្លូវ​លេខ​២១៧ ឬ ផ្លូវ​ចំការ​ដូង ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។​

​ប្រតិបត្តិការ​នេះ មានការ​ចូលរួម​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពិត បញ្ញា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ និង មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផងដែរ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពិត បញ្ញា បាន​ថ្លែងថា ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ​នេះ គឺ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ ស៊ើបអង្កេត​ជាច្រើន​ថ្ងៃ​មកហើយ ដោយ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​៤​នាក់ ដើម្បី​សាកសួរ ខណៈ​ម្ចាស់​ទីតាំង​មានឈ្មោះ វឹង ជី​ហេង បាន​រត់គេចខ្លួន​មុន ពេល​សមត្ថកិច្ច​ចុះបង្ក្រាប ។​
​បច្ចុប្បន្ន សមត្ថកិច្ច​សម្រេច​បិទ​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​បន្ត​នីតិវិធី នាពេល​ក្រោយ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×