Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​មិន​ចាំ​ម៉ាក​បើក​បុក​ម៉ូតូ​ពីក្រោយ​ពេញ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ហើយ​ត្រូវ​ជនសង្ស័យ​២​នាក់ ឆ្លៀតឱកាស​លួច​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ទៅ​បាត់ស្រមោល​

spot_img

​ភ្នំពេញ​÷​បុរស​ម្នា​ក់បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​កិន​អូស​ជាច្រើន​ម៉ែត្រ​នៅនឹងកន្លែង​កើតហេតុ ហើយ ស្រាប់តែ​ភ្លាម​នោះដែរ​មាន​ជនសង្ស័យ ២ នាក់​បានធ្វើ​សកម្មភាព​លើក​ម៉ូតូ​ជនរងគ្រោះ​យកទៅ​បាត់ស្រមោល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ០០ និង ៤០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃអាទិត្យ​ទី​១៣ ខែកញ្ញា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៣៦៩​ក្នុង​សង្កាត់​ច្បារអំពៅ​ទី ១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​សព​ស្លាប់​មានឈ្មោះ​កែវ ពុធ អាយុ ៣០ ឆ្នាំ​មុខរបរ​ជាង​បាញ់ថ្នាំ​មាន​ប្រពន្ធ​និង​កូន រស់នៅ​ភូមិ​កោះនរា​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​មិត្តភក្តិ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ផឹកស៊ី ជួបជុំគ្នា​នៅក្នុង​ហាង​ហើយ​ក៏បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​មិន​ចាំ​ផ្លាកលេខ ចេញពី​ហាង​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​មួយគ្រឿង​ទៀត​មិន​ចាំ​ផ្លាកលេខ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ពី​ខាងក្រោយ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿ​ស្រាប់តែ​មកដល់​ចំណុច​កើ​ហេតុ​ក៏​ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​ពេញទំហឹង​អូស​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​បោក​ក្បាល​នឹង​ថ្នល់​ភ្លាម​ភ្លាមៗ រួច​ក៏មាន​ជន​ឆ្លៀតឱកាស​បាន​លើក​ម៉ូតូ​ជនរងគ្រោះ​យកទៅ​បាត់ស្រមោល ចំណែកឯ​រថយន្ត​បង្ក​បើក​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការគ្នាជាមួយ​និង​ជំនាញ​ចរាចរណ៍​ចុះ​ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែកឯ​ជនបង្ក​សមត្ថកិច្ច​នឹង​តាម​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​មក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​៖ សា មេ​ត​


spot_img
×