Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​មុខសញ្ញា​លួច​ម៉ូតូ និង​រថយន្ត​យ៉ាងសកម្ម ត្រូវបាន​នគរបាល​ស្រុក​ស្នួល ស្រាវជ្រាវ​បង្ក្រាប​

spot_img

​ក្រចេះ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់ សុទ្ធសឹង​ជា​មុខសញ្ញា​លួច​យ៉ាងសកម្ម​ដូចជា​លួច​កាច់​សោ​.​ក​ម៉ូតូ​និង​រថយន្ត បានសម្រេច​ជាច្រើន​ករណី ធ្លាប់​ប្រព្រឹត្ត​នៅ​ស្រុក​ស្នួល និង​ខេត្ត​ដទៃទៀត ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​ស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ចាន់ សុខ​គីម ធ្វើការ​ស្រាវជ្រាវ​ក្រសោប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា​។​

​ជន​ទាំង​៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​មាន ១.​ឈ្មោះ រ៉ ហ្វា​ត អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​កំពង់ទ្រាស ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ២.​ឈ្មោះ​រិ​ន រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កូវ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​
៣.​ឈ្មោះ​រេ​ន ម៉ាប់ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ពណ្ណរាយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ជននេះ ជា​មុខសញ្ញា​ពាក់ព័ន្ធ​ករណី​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ និង​បាន​រត់​មក​សម្ងំ​លាក់ខ្លួន​នៅ​ស្រុក​ស្នួល​។​

​អធិការនគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ឯក ចាន់ សុខ​គីម បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន ដើម្បី​បន្ត​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×