Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង ឈ្មោះ​ចែ​ស្រី ល្បី​ថា​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះ​សោះ​

spot_img

​ក្រចេះ ៖ នៅ​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ មាន​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង របស់​មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ឈ្មោះ ចែ​ស្រី បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ផ្លូវ​រលួស ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្តក្រចេះ ទៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ដោយ​រលូន​មិនមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​ប្រភពព័ត៌មាន​ពី​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ចែ​ស្រី កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ ដោយ​រលូន​ហាក់បីដូចជា​មានការ​ស៊ុំគ្រលំ​គ្នា ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មួយចំនួន នៅតាម​ដងផ្លូវ​។​

​ឈ្មួញ​ឈ្មោះ ចែ​ស្រី ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ចេញពី​ផ្លូវ​រលួស ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ហើយ​អួតខ្លួន​ថា គ្មាន​មន្ត្រី​ណា​ហ៊ាន​ឃាត់​រថយន្ត​របស់គាត់​ឡើយ សូម្បីតែ​ខាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​តែងតែ​ចុះបង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​មួយ​នេះ យ៉ាងណាក៏ដោយ​។​
បើសិនជា​សមត្ថកិច្ច​ហ៊ាន​ឃាត់​រថយន្ត​របស់គាត់​ឈប់ ពេលនោះ​នឹងមាន​សមត្ថកិច្ច​មួយចំនួន ចេញមុខ​អន្តរាគមន៍​សម្របសម្រួល​ដោះស្រាយ​ជា​លុយកាក់ ជា​ថ្នូ​នឹង​ការដោះលែង​រថយន្ត​ដឹកឈើ​របស់​ចែ​ស្រី​ជាក់​ជាមិនខាន​ឡើយ​។​

​ហេតុនេះហើយ​បានជា​ឈ្មួញ​ឈ្មោះ ចែ​ស្រី នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ចូលទៅ​ផ្លូវជាតិ​លេខ​៧៣ ហើយ​ចេញទៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង យ៉ាង​រលូន​នៅពេល​យប់​៕ ដោយ ៖ សុខុម​

spot_img
×