Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​១៣៩ នាក់ បាន​និវត្តន៍​មកដល់​កម្ពុជា បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​នៅ ម៉ាលី ហើយ​ចាត់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​

spot_img

​ភ្នំពេញ​៖ រាត្រី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​១៣៩ នាក់​ក្នុងចំណោម​នោះ​នារី​ចំនួន​១១​នាក់ បាន​និវត្ត​មកដល់​កម្ពុជា​ដោយ​សុវត្ថិភាព បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី រយៈពេល​១​ឆ្នាំ ហើយ​ចាត់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​រក្សា​សន្តិភាព ព្រមទាំង​នាយទាហាន នាយទាហានរង មជ្ឈមណ្ឌល​ជាតិ​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ទទួល​ស្វាគមន៍​កងកម្លាំង​យោធា​មួក​ខៀវ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អោក សៀង អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ជា​អនុប្រធាន​គណៈកម្មការ​ការងារ​កូ​វីដ​-១៩ នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ថ្លែង​បញ្ជាក់ថាៈ កង​យោធា​មួក​ខៀវ​កម្ពុជា ដែល​ទើប​ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​កម្ពុជា​នាពេលនេះ ត្រូវបាន​ចាត់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាស្ថាន​ហ្វឹក​ហ្វី​ន​កងកម្លាំង​រក្សា​សន្តិភាព បណ្តុះបណ្តាល​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​នៅ​ស្រុក​ឧដុង្គ​ចំនួន​៤៥​នាក់ ក្នុងនោះ​នារី​មួយ​នាក់ និង នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​ពហុ​សាន៍ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន​៩៤​នាក់ ក្នុងនោះ​នារី​ចំនួន​១០​នាក់​។​

​សូមបញ្ជាក់ថា នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ នៅ​ពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ធិ​ជូន​ដំណើរ​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ចំនួន​២ កង​មាន​កងអនុសេនាធំ​វិស្វកម្ម​ព្រលានយន្តហោះ និង​កងអនុសេនាធំ​កង​ម្ទេ​ច​គ្រាប់ មាន​ចំនួន​សរុប​២១៨​នាក់ ក្នុងនោះ​ក៏មាន​កម្លាំង​នារី​១៨​នាក់ ទៅ​ចូលរួម​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី ដើម្បី​ប្តូរ​វេន​កម្លាំង​ចាស់ នឹង​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×