Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆែក​មើល​កា​ម៉ា​រ៉ា​សុវត្ថិភាព បាន​មើលឃើញ​សកម្មភាព​ជនសង្ស័យ ធ្វើ​សកម្មភាព​លួច​ម៉ូតូ ហើយ​ឈានទៅ​ឃាត់​ជនសង្ស័យ​ចំនួន ៤​នាក់​

spot_img

​ភ្នំពេញ​៖​ឃាត់​ជនសង្ស័យ ករណី លួច ម៉ូតូ​ចំនួន ៤​នាក់ នៅ ថ្ងៃទី​១៣​ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ២​និង​៣៥​នាទី​ទៀបភ្លឺ​នៅ​ចំណុច ផ្ទះជួល ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ នគរបាល​បាន​ឆែក​មើល​កា​ម៉ា​រ៉ា​សុវត្ថិភាព បាន​មើលឃើញ សកម្មភាព​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ចេញ​ពីមុខ​បន្ទប់​ជួល​នោះ​ប្រាកដ​មែន​។​

​ជនរងគ្រោះ ចំនួន​១​នាក់​ឈ្មោះ វិត ប៊ុនធឿន ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ គោក​ពេញ ឃុំ ជៀប ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរ ចុងភៅ​។​

ជនសង្ស័យ​មាន​ចំនួន ៤​នាក់ ត្រូវ​ឃាត់ខ្លួន ១/​ឈ្នោះ ញ៉ា​ញ់ ប​ញ្ញឹម ភេទ ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល មុខរបរ ពុំ​ពិត ប្រាកដ​។ ២/​ឈ្មោះ អឿ ឈឿន (​ហៅ ថន​) ភេទ ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ ខ្មែរ​មាន​ទីលំនៅ​ភូមិ​ឈើទាល​២​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល មុខរបរ​ពុំ​ពិតប្រាកដ​។ ៣/​ឈ្មោះ កុល ខេមរា (​ហៅ​ខ្លា​) ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ ភូមិ ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ភ្នំពេញ ជា​ម្ចាស់​ផា​ស់អាប់ ។ ៤/​ឈ្មោះ សែ​ស មេសា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ កណ្ដាល សង្កាត់​ច្បារអំពៅ​ពីរ ខណ្ឌ​ច្បារអំពៅ ភ្នំពេញ​។​

​សម្ភារ​បាត់បង់ ៖ ម៉ូតូ​មួយគ្រឿង​ម៉ាក់ CBR ពណ៌​ស ខៀវ ពាក់​ផ្លាកលេខ សៀមរាប 1X-3266(​រកឃើញ​វិញ​)​។​
​វត្ថុតាង​ចាប់យក​រួមមាន​: កង់​១ ពណ៌​ស នឹង ស្បែកជើងផ្ទាត់​មួយគូរ​(​ជា​របស់​ជនសង្ស័យ​)​។ ម៉ូតូ​កង់​បី​ផាស់​អ៊ា​ប់ព​ណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1HI 2768​មួយគ្រឿង​(​ជា​របស់​ជនសង្ស័យ​)​។​

នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​16​និង​30​នាទី​ជនរងគ្រោះ បាន​ទុក​ម៉ូតូ​របស់ខ្លួន​ម៉ាក​HONDA CBR 250c ពណ៌ ស ខៀវ ពាក់​ផ្លាកលេខ សៀមរាប 1X-3266 នៅមុខ​បន្ទប់​ជួល នៅ​ចំណុចកើតហេតុ​ខាងលើ (​ម៉ូតូ​ធំ​មិនអាច​យក​ចូល​ក្នង​បន្ទប់​កើត​)​ធម្មតា​ទុក​នៅមុខ​បន្ទប់​។​លុះដល់​ម៉ោង​៦​ព្រឹក​ជន​គ្រោះ​បាន​ក្រោក​ពី​ដេក ចេញមក​ខាងក្រៅ​បន្ទប់​មិនឃើញ​ម៉ូតូ​របស់ខ្លួន ហើយក៏​យល់ថា​មាន​គេ​លួច​ខ្លួន​ក៏​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​ឲ្យ​ជួយ​ឆែក​មើល​កា​ម៉ា​រ៉ា​សុវត្ថិភាព បាន​មើលឃើញ សកម្មភាព​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ចេញ​ពីមុខ​បន្ទប់​ជួល យកទៅ​ក្រៅ​បាត់​។​

​ក្រោយពី​ឆែក​កា​រ៉ា​ម៉ា​សុវត្ថិភាព​រួច​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឈើទាល ពេល​ទទួល​បណ្តឹង​រួច​កម្លាំង​ជំនាញ​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​សុំ​ឆែក​កា​ម៉ា​រ៉ា​សុវត្ថិភាព​។ ក្រោយពី​ឆែក​រួច កម្លាំង​ជំនាញ​នឹង​ប៉ុស្តិ៍​បានកំណត់​មុខសញ្ញា​ជនសង្ស័យ ជា​មនុស្ស​នៅក្នុង​មូលដ្ឋាន រួច​បាន​ចុះទៅ​ដល់ផ្ទះ​ជនសង្ស័យ តែ​ជនសង្ស័យ​បាន​គេចខ្លួនបាត់​មិន​នៅក្នុង​មូលដ្ឋាន​ទេ​។

​កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​សើ​ប​អង្កេត​បន្ត​តាមរក​មុខសញ្ញា​ខាងលើ​​ដោយមាន​កិច្ចសហការ​ជាមួយ សមត្ថកិច្ច​មូលដ្ឋាន​ខ​ណ្ឌ​ច្បារអំពៅ​។ លុះ​មកដល់​វេលា​ម៉ោង ១១​និង​៥៥​នាទី នៅ​ថ្ងៃទី​ខែ​ឆ្នាំ​ដដែល កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ នៅ​ចំណុច​ក្បែរ​វត្ត សំពោង​ផល​អណ្តែត សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី ភ្នំពេញ ហើយ​កម្លាំង​ជំនាញ​ស្រុក​បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ មក​អធិការនគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​សួរនាំ ។​

​ក្រោយពី​បាន​សួរនាំ​រួច​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​បាន​សារភាពថា ខ្លួន​ពិតជា​បាននាំគ្នា​ចូលទៅ​លួច​ម៉ូតូ​ម៉ាក HONDA CBR 250CC ពណ៌ ស ខៀវ ពាក់​ផ្លាកលេខ សៀមរាប 1X. 3266 នៅ​ចំណុច​ផ្ទះជួល​ក្នុងភូមិ ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ពិតប្រាកដ​មែន ។

​ដោយ​ឈ្មោះ ញា​ញ់ ប​ញ្ញឹម ជា​ចូល​អ្នក​ចូល​ទៅមុន​រួចហើយ​បាន​ហៅ​ឈ្មោះ អឿ ឈឿន (​ថន​)​ឲ្យ​ចូលទៅ​ជួយ​រុញ​ម៉ូតូ​ចេញមកក្រៅ ហើយ​ឈ្មោះ សែ​ស មេសា ភេទ​ប្រុស​ជា​អ្ក្ន​ក​បើក​ម៉ូតូ​ផា​ស់អាប់​(passapp) ចាំមើល​ផ្លូវ​ខាងក្រៅ ពេល​រុញ​ម៉ូតូ​មកដល់​ខាងក្រៅ​ផ្លូវ​ឈ្មោះ ញា​ញ់ ប​ញ្ញឹម​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ ចំណែក​ឈ្មោះ អឿ ឈឿន (​ថា​)​អង្គុយ​លើ​ផាស់​អាប់​ខាងមុខ​ចំហៀង​ខាងឆ្វេង​យក​ជើង​រុញ​ម៉ូតូ​ពីក្រោយ ដោយ ឈ្មោះ​សែ​ស មេសា ភេទ​ប្រុស ជា​អ្នកបើក​ម៉ូតូ​ផា​ស់អាប់ ជិះ​រុញ​ម៉ូតូ​រងគ្រោះ​មកដល់​ចំណុច​ក្បែរ​របង​វត្ត​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បា​អំពៅ ភ្នំពេញ ម៉ូតូ​ផា​ស់អាប់​បាន​អស់​សាំង ឈ្មោះ សែ​ស មេ សា បាន​យក​ទូរស័ព្ទដៃ​របស់ខ្លួន ទូរស័ព្ទ​ទៅ​ឈ្មោះ កុល ខេមរា (​ខ្លា​) ភេទ​ប្រុស ឲ្យ​ទិញ​សាំង​ហើយ​ជិះ​ម៉ូតូ​យកមក​ឲ្យ​ពួកខ្លួន ដើម្បី​ចាក់​ផាស់​អាប់​ក្រោយពី​ចាក់​សាំង រួច​ក៏​នាំគ្នា​រុញ​ម៉ូតូ​របស់​ជនរងគ្រោះ រហូតមក​ដល់ផ្ទះ ឈ្មោះ​កុល ខេមរា​(​ខ្លា​)​ស្ថិតនៅ​ភូមិ​និរោធ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ភ្នំពេញ​។​

​លុះ​ព្រឹក​ឡើង​រហូតដល់​ម៉ោង​11​និង​55​ថ្ងៃ​ដដែល​ទើប​​កម្លាំង​សមត្ថកិច្ច​ស្រុក​កៀនស្វាយ ចុះ​ឃាត់ខ្លួន​បាន​បន្តបន្ទាប់​នឹង​ដកហូត​វត្ថុតាង​(​ម៉ូតូ​) មកកាន់​អធិការដ្ឋាន​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់ មុខសញ្ញា​នេះ គឺជា​ក្រុម​ធ្លាប់​ដើរ​ធ្វើ​សកម្មភាព​លួច​ឆក់​នឹង​គាស់​ផ្ទះ​សកម្ម​។ ពិសេស​ឈ្មោះ ញ៉ា​ញ់ ប​ញ្ញឹម ភេទ​ប្រុស កាលពី​ថ្ងែ​ទី ៤ កក្កដា ឆ្នាំ​២០២០ ម៉ោង ១៣​និង​០០​នាទី បាន​លួច​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​រ៉េ​វូ ពណ៌​ខ្មៅ (​ម៉ូតូ​បងប្រុស​បង្កើត​) របស់ខ្លួន​យកទៅលក់​ម្តង​រួចមកហើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×