Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជធានី​ភ្នំពេញ ​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ​ដែល​ទាមទារ​ឱ្យ មាន​ការរួម​គ្នា​ការដោះស្រាយ​

spot_img

​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​គឺ​ពិតជា បាននិងកំពុង​មានកា​រ​អភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ​គួរ​ឱ្យ​មាន​មោទនភាព ទន្ទឹម​នឹង​ការរីកចំរើន​នេះ រាជធានី​ភ្នំពេញ ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ដែល​ទាមទា​ឱ្យ​មាន​កិច្ចសហការ ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​
​រួមគ្នា​ធ្វើ​ការដោះស្រាយ និង​រក​យន្តការ​ថ្មីៗ ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍន៍​ដំណើរការ​ទៅ ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព​។​ ​បញ្ហា​ប្រឈម​ដែល​ទាមទា​ឱ្យ គ្រប់​ភាគី​រួមគ្នា​ដោះស្រាយ​នេះ បាន​បង្ហាញ​អោយ​ដឹង នៅក្នុង​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋបាល រាជធានី​ភ្នំពេញ ដែល​អាន​ដោយ​លោក​ហួត ហៃ​នាយក​រដ្ឋបាល រាជធានី​ភ្នំពេញ បានបង្ហាញ​ថា រាជធានី​ភ្នំពេញ មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ ក្នុងនោះ​មាន កង្វះ​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស មធ្យោបាយ​ធ្វើដំណើរ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ក្នុង​ការចុះ​យក​ទិន្នន័យ​ភូមិសាស្ត្រ​រាជធានី សម្រាប់ Update នៅក្នុង​ប្លង់​។ ការអភិវឌ្ឍន៍​មិនទាន់​គោរព​តាម​ប្លង់គោល រាជធានី​ភ្នំពេញ​ឆ្នាំ​២០៣៥ ហើយ​ថ្មីៗ​នេះ នៅតាម​ផ្លូវ​មួយចំនួន មាន​ចង​គោម​ភ្លើង​កាត់​ទទឹង​ផ្លូវ ដាក់​ស្លាក យីហោ បិត​ខិតប័ណ្ណ​ផ្សព្វផ្សាយ តាម​ដើមឈើ បង្គោល​ភ្លើង ការចង​បដា​ស្រា​បៀរ​អនាធិបតេយ្យ ការ​គូរគំនូរ​អានាធិបតេយ្យ​តាម​ទីសាធារណៈ ការដាក់​ស្តង់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុនទូរស័ព្ទ លើ​ចិញ្ចើម​ផ្លូវ ដែលនាំឱ្យ​មាន​ការរំខាន និង​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​យ៉ាងធ្ងន់ធ្ងរ​។​

​ក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា នៅ​ខណ្ឌ​មួយចំនួន​មិនបាន​ធ្វើ​របាយការណ៍​ពី​ចំណូល​-​ចំណាយ​ថវិកា​ប្រចាំខែ និង​ត្រីមាស មក​រដ្ឋបាល​រាជធានី​។ ប្រជាពលរដ្ឋ មួយចំនួន ពុំទាន់​បាន​ចូលរួម​វេច​ខ្ចប់​សំរាម ធ្វើឱ្យ​មាន​គំនរ​សំរាម នៅ​គរ​តាម​ដងផ្លូវ​។ ជនរងគ្រោះ​ដោយ​គ្រឿងញៀន នៅ​ក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ មាន​ជំងឺ​ច្រើន ដូចជា ថប់ដង្ហើម ហត់ រមាស់ ជំងឺ​សើរ​ស្បែក ស្វាយ ប្រ​ម៉េះ ស្ពឹក​ដៃជើង គ្រុន​ពោះវៀន ផ្លូវចិត្ត​ធ្ងន់ធ្ងរ មេរោគ​អេដស៍ រលាក​ភ្លើ​ម​កម្រិតធ្ងន់ របេង​សួត និង រលាក់​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។​

លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា បញ្ហា​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សារ​ធា​រណៈ នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។ កាលពី​ពេល​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ បាន​រៀបចំ​សេចក្តីព្រាង​ច្បាប់ ស្តីពី បញ្ហា​សណ្តាប់ធ្នាប់ សាធារណៈ ដែល​បាន​ផ្ញើរ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ និង ខេត្ត​អោយ​ចូលរួម​ពិនិត្យ ផ្តល់យោបល់​បំពេញបន្ថែម ដែល​ជារ​បត់​មួយ​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង​ដែនដី​របស់​អាជ្ញាធ​រមូ​ល​ដ្ឋា​ន​គ្រប់​លំដាប់ថ្នាក់ ព្រោះ​ការងារ​នេះ​គឺ​មាន​ការប៉ះពាល់​ផ្ទាល់ ទៅ​ហ្នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ។​

​លោក​បាន​បន្តថា ដើម្បី​ឆ្លើយតប និង​ដើរ​ទទ្ទឹម និង​សេចក្តីព្រាងច្បាប់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​យក​ផ្លូវ​សំខាន់ៗ ១១​ខ្សែរ​ធ្វើជា​គំរូ សំរាប់​ការអនុវត្ត​វិធានការ​សណ្តាប់ធ្នាប់​។​ប៉ុន្តែ​បើ​ទោះ​ជា​ការងារ​នេះ​មាន​បញ្ហា​ស្មុគស្មាញ និង​ត្រូវ​ប្រឈមមុខ ចំពោះ​ផលប្រយោជន៍​ឯកជន របស់​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ការដ្ឋាន និង​វិស័យ​ឯកជន​មួយ​ចំនួន​ក្តី ជា​ឆន្ទៈ​និង​ជា​ជំហ​ដឹកនាំ​របស់​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​តែ​ចាំបាច់​ក្នុង​ការអនុវត្ត​ការងារ​ដោយ​មិន​រាថយ អោយ​ទទួលបាន​ជោគជ័យ ហើយ​ផ្តោតទៅលើ​វិធានការ​៣​សំខាន់​គឺ សណ្តាប់ធា្នប់​ចិញ្ចើមផ្លូវ សណ្តាប់​សំណង់ និង​សណ្តាប់ធ្នាប់ អ្នកលក់ដូរ ដើម្បី​កែប្រែ​ទម្លាប់​និង​ឥរិយាបថ របស់​ប្រជាពលរដ្ឋ អោយបាន​យល់ដឹង​អំពី​ព្រំដែន នៃ​កម្ម​សិទ្ធ និង​អ្វី​ជា​ប្រយោជន៍​សាធារណៈ ដោយ​ងាក​មក​ចូលរួម​ជាមួយ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ ក្នុងនោះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​ផងដែ រ​ដែល​ទាក់ទង និង​បញ្ហា​បរិស្ថាន និង អនាម័យ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការរំលោភបំពាន​ទៅ​លើ​ផ្ទៃ​ប្រឡាយ និង​សំណង់​ខុសច្បាប់ ក៏ដូចជា​ចិញ្ចើមផ្លូវ​សាធារណៈ​ផងដែរ ។​

​រាល់​បញ្ហា​ប្រឈម​ខាងលើនេះ ភាគី​ពាក់ព័ន្ធ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យមាន​ការផ្តល់​នូវ​ថវិកា​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ដោះស្រាយ ស្នើ​ក្រុមហ៊ុន​គោរព​គោលការណ៍​ណែនាំ និង​លក្ខ​ខន្តច្បាប់ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការអនុវត្ត តាម​ការណែនាំ​របស់ រដ្ឋបាល​រាជធានី ក៏​ដូចជា​អនុវត្ត​តាម​សារាចរ​ណែនាំ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ធ្វើ ឬ ផ្ញើ​របាយការណ៍​ឱ្យ​បាន​ទៀងទាត់​មក​រដ្ឋបាល​រាជធានី​។​

​ជាមួយគ្នា​នោះ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ស្នើឱ្យ​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់ ត្រូវ​បន្ត​ធ្វើ​ការអប់រំ ណែនាំ​ដល់​ប្រជាពលរដ្ឋ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ តាម​ម៉ោង​ពេល​កំណត់ នៃ​កម្មវិធី​ដឹកជញ្ជូន​។ បន្ត​យកចិត្តទុកដាក់ បំពេញការងារ ភារកិច្ច និង​បំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា ពិសេស​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ថា​ជា​ក់ថា អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​នឹង​ប្រើប្រាស់​រយៈពេល​២​ថ្ងៃ ដោយ​ជ្រើសរើស​ប្រធានបទ​ចំនួន​៤​ចំណុច​មក​ពិភាក្សា ដើម្បី​យក​ចំណុច​ល្អ​មក​អនុវត្ត​ការងារ​នៅ​ឆ្នាំ​២០១៨ ក្នុងនោះ​រួមមាន ការពិភាក្សា​ ៖ ១.គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​និង​បញ្ហា​ចរាចរ ។ ២.បញ្ហា អនាម័យ បរិស្ថាន បញ្ហា​សំរាម ។ ៣.ការ​ស​ម្រើ សេវា សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ទី​៤.បញ្ហា​ប្រឡាយ​លូ​និង​សំណង់​ខុសច្បាប់ ដើម្បី​កំណត់​ជា​ទិសដៅ​អនុវត្ត​បន្ត​នៅ​ឆ្នាំ​២០១៨ អោយ​កាន់តែ​មាន​ប្រសិទ្ធភាព ៕​ ដោយ​៖​កូឡាប​

spot_img
×