Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​មួយគ្រឿង​ពាក់​ផ្លាកលេខ ខេមរភូមិន្ទ បាន​បើក​បុក​ម៉ូតូ​Today ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​(វីដេអូ)

spot_img

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​បន្ទា​ប់​ពី​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​តាម​បណ្តោយ​ផ្លូវ ៥០ ម៉ែត្រ​ខណៈពេល​មកដល់​ចំណុចកើតហេតុ ក៏​ត្រូវបាន​រថយន្តបុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត​ទៅមុខ​ជាច្រើន​ម៉ែត្រ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​យប់ រវាង​រថយន្ត​និង​ម៉ូតូ Today នៅតាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ​ត្រង់ចំណុច​មុខ​អាហារ​ដ្ឋា​ន​៨៨៨៨ ស្ថិតក្នុង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​(​ស្លាប់​) បាត់បង់​ជីវិត​នៅ​កន្លែងកើតហេតុ ។

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​បានឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក To day ពណ៌​ស មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ 1HZ 2363 ធ្វើដំណើរ​ចេញពី​ធ្វើការ​តាមផ្លូវ ៦០ ម៉ែត្រ ក្នុងទិសដៅ​ពី​លិច មក​កើត​​ខណៈពេល​ជិត​ដល់​កន្លែងកើតហេតុ ខាងលើ​
​ស្រាប់តែ​លិចមុខ​រថយន្ត​ម៉ាក pajero sport មួយគ្រឿង​ទៀត​ពណ៌​ត្រេអ៊ី ដែល​ពាក់​ផ្លាកលេខ ខេមរភូមិន្ទ 02 2-63 27 ធ្វើដំណើ​ស្រប​ទិស​ពី​ខាងក្រោយ​ម៉ូតូ​ជនរងគ្រោះ​ក្នុងទិសដៅ​ពី​លិច មក​កើត ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ម៉ូត​ជនរងគ្រោះ​បម្រុង​និង​បទ​ក៏​បួង​ចង្កូត​ជ្រុល​ទៅបុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

សព​មានឈ្មោះ សឿង សុ​វ៉ាត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​អន្លូង​ឈើ​ខ្លាង ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ស្លាប់​នៅ​កន្លែងកើតហេតុ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ​ចុះមក​ដល់​ក៏បាន​ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​វាស់វែង​យក​រថយន្តរ​និង​ម៉ូតូ​ទៅ​រក្សាទុក​និង​ធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​សា មេ​ត​



spot_img
×