Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​កណ្តាល ចោទប្រកាន់​បុរស​ម្នាក់ ដែល​ទម្លាយ​រូបភាព​រួមភេទ​តាម​ហ្វេ​សប៊ុក រួច​គំរាម​ទារប្រាក់​បាន​ជាង​៤​ម៉ឺន​ដុល្លារ ពី​ស្ត្រី​ខ្មែរ​ជា​ពលករ​នៅ​កូរ៉េ​, ប្រឈម​ជាប់គុក​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ ​

spot_img

​កណ្ដាល​៖ ​ព្រះរាជអាជ្ញារង​អម​អម​សាលាដំបូង​ខេត្ត​កណ្ដាល លោក ឯក ស៊ុន​រស្មី នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ សម្រេច​ចោទប្រកាន់​បុរស​ម្នាក់ ដែល​រួម​ភេទ​តាម​ហ្វេ​សប៊ុក រហូត​គំរាម​ទារប្រាក់​ពី​ស្ត្រី​រងគ្រោះ ជា​ពលករ​ខ្មែរ​នៅ​កូរ៉េ បាន​ជាង​៤​ម៉ឺន​ដុល្លារ​ជា​ផ្លូវការ ហើយ​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ និង​សំណុំរឿង​ត្រូវបាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​មន្ត្រី​តុលាការ​ថ្លែងឱ្យដឹងថា ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ គំរាមកំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការអនុវត្ត​ជាក់ស្ដែង នូវ​ការគំរាមកំហែង តាម​មាត្រា​៣៧៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ចន្លោះ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​។​

​សូមបញ្ជាក់​ថា ជនល្មើស​រូបនេះ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រហូត​ដល់​១២​ឆ្នាំ ពី​បទ​ប្លន់ បានសម្រេច​គំរាម​ទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​បញ្ចេញ​រូប​អាក្រាត​កាយ ដែល​ស្ត្រី​រងគ្រោះ​បាន​ធ្លាប់​រួមភេទ ជាមួយ​ខ្លួន​តាម Online ពី​ប្រទេស​កូរ៉េ រហូត​សរុប​ទឹកប្រាក់​ដែល​ត្រូវ​ខាតបង់​ជាង​៤​ម៉ឺន​ដុល្លារ ភាគច្រើន​បាន​ផ្ញើ​តាម Wing​។​

​បន្ទាប់ពី​ត្រូវ​បាន​ចំណាយ​ទឹកប្រាក់​ជាង​៤​ម៉ឺន​ដុល្លារ​នោះ ស្ត្រី​រងគ្រោះ​បាន​អស់​លទ្ធភាព​រក​ប្រាក់​ផ្ញើ​មក​តាម​ការ​គំរាម ក៏​ដាច់ចិត្ត​ធ្វើដំណើរ​មក​ស្រុក​ខ្មែរ ហើយ​ទម្លាយ​រឿង​ដ៏​ខ្មាស់អៀន​នេះ ដល់​ក្រុមគ្រួសារ ដើម្បី​ដាក់​ពាក្យបណ្តឹង​ទៅកាន់​នគរបាល​ខេត្ត​កណ្តាល រហូត​បំបែក​ដោយ​ជោគជ័យ និង​តាម​ចាប់​ជនដៃដល់​បាន នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ហើយ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×