Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល ៣ នាក់​(​វីដេអូ​)

spot_img

​ភ្នំពេញ​÷​រថយន្ត​ពី​គ្រឿង​បើក​ក្នុងទិសដៅ​បញ្ច្រាសទិស រួច​ក៏​ជ្រុល​ចង្កូត​ទៅបុក​គ្នា​ពេញទំហឹង នៅតាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ៣​នាក់​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៦ និង ០០​នាទី​ល្ងាច ថ្ងៃអាទិត្យ​ទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស់​និង​ស្ត្រី រួមទាំង​កូនតូច​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌ ស មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AB7370 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​ធម្មតា ខណៈពេល​ជិត​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​កាមរី ហាយ​ប្រ៊ី​ត ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-Z7757 បើកបរ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​ចង្កូត​ចូលទៅ​បុក​នឹង​រថយន្ត​ព្រូស​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទេច​ផ្ទៃ​ចំហៀង​ខាងមុខ​ទាំងសងខាង ។ ចំណែកឯ​រថយន្ត​ម៉ាក​ព្រូស​រងរបួស​ធ្ងន់​និង​ស្រាល​ទាំង ៣ នាក់ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​និង​ជំនាញ ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​២​គ្រឿង​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕​ដោយ​៖ សា មេ​ត​


spot_img
×