Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Barry Lelouma រំពឹង​កាន់តែ​ខ្ពស់ ពេល​បាន Omokafe និង Julien មក​ចូលរួម​ជុំ​ទី​២

spot_img

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គី​ណេ Alpha Oumar Lelouma Barry អះអាងថា ការផ្ទេរ​មកកាន់​គីរីវង់​សុខ​សែន​ជ័យ​របស់​កីឡាករ Rasheed Omokafe និង David Julien William ក្នុង​ជុំ​ទី​២​នេះ នឹងធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​កាន់តែ​មុត​ស្រួច ព្រោះ​គេ​ជឿជាក់ថា ការប្រើប្រាស់​ភាសា​តែមួយ និង​កម្រិត​គុណភាព​របស់​កីឡាករ​ចំនូល​ថ្មី​ទាំង ២ ជា​គុណសម្បត្តិ​ដ៏​អស្ចារ្យ​។​
«​វា​ពិតជា​ល្អ​ខ្លាំងណាស់ សម្រាប់​ការលេង​ជា​ដៃគូ​នៅ​តំបន់​ប្រយុទ្ធ ព្រោះ​យើង​ស្គាល់គ្នា​ស្រាប់ និយាយ​ទៅ​ដូច​បងប្អូន​អ៊ីចឹង​។
​ម្យ៉ាងទៀត Omokafe មាន​បទពិសោធ​នៅ​លី​គ​កម្ពុជា​ស្រាប់​។ ដូច​បានឃើញ​អ៊ីចឹង យើង​លេង​បាន​ស៊ីចង្វាក់​ក្នុង​ប្រកួត​ជាមួយ​បាទី បើទោះជា​យើង​រក​គ្រាប់​បាល់​បាន​ចុង​ម៉ោង​ក្ដី​។ ជាការ​ពិត យើង​មានឱកាស​ច្រើន តែ​មិនសូវ​សំណាង​។ វា​ងាយស្រួល​សម្រាប់​ពួកយើង ដែល​និយាយ​ភាសា​ដូចគ្នា ងាយ​យល់​ពីគ្នា ហើយ​ខ្ញុំ​ជឿជាក់ថា នេះ​ជា​រឿង​ប្រសើរ​មួយ​ចំពោះ​គីរីវង់ ប្រជែង​យក​ចំណាត់ថ្នាក់​ល្អ នៅ​ជុំ​ទី ២​នេះ​»​។​

​អតីត​សមាជិក​ណាហ្គា​វើ​លដ៍​ដដែល​បន្ថែមថា កីឡាករ​ចំណូល​ថ្មី​ទាំង ២ ពុំ​មែនមាន​ទំនាក់ទំនង​ល្អ​តែ​ជាមួយ​ខ្លួន​នោះទេ ប៉ុន្តែ​ក្នុង​ក្រុម​ទាំងមូល ក៏​គេ​បង្ហាញ​ពី​ភាពស្និទ្ធស្នាល និង​ស៊ីចង្វាក់​គ្នា​លើ​ទីលាន​ផងដែរ​។ Barry អះអាងថា វត្តមាន Rasheed និង Julien កាន់តែ​ធ្វើ​ឲ្យ​គីរីវង់​រឹងមាំ​ថែមទៀត​។​

​គួរ​ជម្រាបជូន​ថា ក្នុង​ជុំ​ទី​២​នេះ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Rasheed Omokafe Adeyanju ចេញពី​កងយោធពល​ខេមរភូមិន្ទ ក្នុង​លក្ខ​ណ្ឌ​ខ្ចី​ជើង ចំណែក David Julien William Koum ធ្លាប់ជា​សមាជិក​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​កាលពី​រដូវ​កាល​មុន ខណៈ​ជុំ​ទី​១​រដូវ​កាល​នេះ គេ​ចូលរួម​ជាមួយ​ក្រុម​ពាក់កណ្ដាល​អាជីព​មួយ​៕
​ដោយ ៖​វិច្ឆិកា​

spot_img
×