Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ដំណឹង​មក​ថា Thiago យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួចរាល់​ជាមួយ Liverpool

spot_img

​ខ្សែបម្រើ​កណ្ដាល Thiago Alcantara ត្រូវបាន​រាយការណ៍​ថា បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​អស់ហើយ​ជាមួយ​ក្លឹប​ជើងឯក​នៅ​អង់គ្លេស Liverppol​។​

​កីឡាករ​របស់ Bayern Munich បច្ចុប្បន្នកំពុង​លំហែកាយ បន្ទាប់ពី​ទើប​ជួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅពាន Nations League​។ កីឡាករ​វ័យ​២៩​ឆ្នាំ​ពេលនេះ​កំពុង​ស្ថិតនៅ​ទីក្រុង Barcelona វិស្សមកាល​ជាមួយ​ក្រុមគ្រួសារ ខណៈ​ក្លឹប​ស្ថិតក្នុង​តំបន់​កាតា​ឡាន់​មួយ​នេះ​ក៏​ចាប់អារម្មណ៍​យក​គេ​ទៅវិញ​ផងដែរ​។​

​យោងតាម​សារព័ត៌មាន BILD កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ មានបំណង​ចង់​ផ្លាស់​ទៅកាន់​ក្រុម​របស់លោក Jurgen Klopp ហើយ​សម្រាប់​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​របស់​ភាគី​ទាំងពីរ បាន​យល់ព្រម​គ្នា​អស់ហើយ​។ ប្រភព​បន្តថា យ៉ាងណា Liverpool មិនទាន់​យលព្រម​តម្លៃ​ខ្លួន​ផ្ទេរ​របស់ Thaigo នៅឡើយ​ទេ ដោយ Bayern ចង់បាន​ក្នុង​រង្វង់​២៧,៥​លាន​ផោន​៕
​ដោយ ៖​វិច្ឆិកា​

spot_img
×