Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បង្កើត​មន្ទីរពិសោធន៍​ថ្នាក់​តំបន់ រក​ជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖ ឯកឧត្តម​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ការបង្កើត​មន្ទីរពិសោធន៍​បន្ថែម​នៅក្នុង​ខេត្តបាត់ដំបង ដោយសារ​មានការ​ប្រជុំ​មនុស្ស​ចូលមក​ពី​ក្រៅប្រទេស​ច្រើន ពិសេស​មកពី​ថៃ ហើយក៏​អាច​យក​សំណាក​អ្នក​សង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្ត​ជិតៗ​នេះ មក​ពិនិត្យ​ក្នុង​ខេត្តបាត់ដំបង​ផងដែរ​។ បច្ចុប្បន្ន​នៅ​កម្ពុជា មាន​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប​រូ​ច​ហើយ បង្កើត​បន្ថែម​មួយទៀត​នៅ​ខេត្តបាត់ដំបង ក៏បាន​ជួយ​សម្រាល​បាន​ច្រើន​ហើយ​ក្រសួង​នឹង​យក​អគារ​ពិសោធន៍​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង ធ្វើជា​មន្ទីរពិសោធន៍រ​ក​ជំងឺ​កូ​វីដ​១៩ ខណៈ​បន្ទប់​មន្ទីរ​ពិសោធ​ជំងឺ​ផ្សេងៗ ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង នឹង​ដូរ​ទៅកាន់​អគារ​ថ្មី ដែលជា​អំណោយ​របស់​ជប៉ុន​។​

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល នឹង​បង្កើត​មន្ទីរពិសោធន៍រ​ក​ជំងឺ​កូ​វីដ​១៩​មួយទៀត នៅក្នុង​មន្ទីរពេទ្យ​ធំ​ខេត្តបាត់ដំបង ដើម្បី​ជួយ​កាត់បន្ថយ​នូវ​ការកកស្ទះ ក្នុងការ​ពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​កាត់បន្ថយ​នូវ​ការចំណាយ នៃ​ការយក​សំណាក​អ្នក​សង្ស័យ​មាន​ជំងឺ​កូ​វី​១៩ ទៅពិនិត្យ​នៅ​រាជធានី​ភ្នំពេញ​។​

​ការលើកឡើង​នេះ ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​អគារ​មន្ទីរពេទ្យ​ថ្មី អំណោយ​របស់​ជប៉ុន និង​ពិនិត្យ​ទីតាំង​បង្កើត​មន្ទីរពិសោធន៍រ​ក​ជំងឺ​កូ​វីដ​១៩ នៅក្នុង​មន្ទីរពេទ្យ​ធំ​ខេត្តបាត់ដំបង កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​

​ឯកឧត្តម​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​បរិភោគ​អាហារ​ឆ្អិនៗ មិនត្រូវ​បរិភោគ​សាច់​ឆៅ ពិសេស​កុំ​បរិភោគ​សត្វព្រៃ ព្រោះថា​ជំងឺ​កូ​វីដ​១៩ មិនទាន់​ដឹងថា មាន​ប្រភព​ចម្លង​ចេញពី​អ្វី​នោះទេ ហើយ​ការមិន​បរិភោគ​សត្វព្រៃ​នេះ មិន​ត្រឹមតែ​អាច​ទប់ស្កាត់​នូវ​ការឆ្លង​ជំងឺ ក៏​វា​អាច​បាន​ចូលរួម​ថែរក្សា​សត្វព្រៃ​ផងដែរ​។
​សូមបញ្ជាក់ថា រហូតដល់​ម៉ោង ៧​និង​៣០ ព្រឹក ថ្ងៃទី ១៤ កញ្ញា ២០២០ ក្រសួងសុខាភិបាល​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ទេ ដូច្នេះ​ចំនួន​សរុប ២៧៥​នាក់ ចំនួន​សម្រាក​នៅ​ពេទ្យ ១​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន ២៧៤​នាក់ និង ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។
​យើង​ត្រូវ​បន្ត​ពាក់​ម៉ាស​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 116.112 ស្មើនឹង 6.994 ក្នុង​១​លាន នាក់​៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×