Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ឲ្យ​ដំណើរ​នូវ​ឧបករណ៍ និង​គ្រឿងយន្ត​កសិកម្ម​មួយចំនួន បញ្ជ្រាប​ទៅក្នុង​សហគមន៍​កសិកម្ម សំដៅ​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ

spot_img

​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១៤ ខែកញ្ញា​ឆ្នាំ​២០២០​នេះ បានចេញ​ប្រកាស​ព័ត៌មាន​ថា រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ស្រប​ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏មាន​មហិច្ឆតា​ធ្វើ​ទំនើបកម្ម​លើ​វិស័យ កសិកម្ម​កម្ពុជា ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព សំដៅ​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ ពង្រីក​វិបុលភាព និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា តាម​អភិក្រម​និង​វិសាលភាព​ថ្មី ដើម្បី​ប្រែក្លាយ​វិស័យនេះ ពី​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​តាមបែប​យថាផល ឈានទៅរក​ដំណាក់កាល​ថ្មី​ដែល​ផ្តោតលើ​ផលិតកម្ម​ប្រពលវប្បកម្ម ពោលគឺ​ពឹងផ្អែក​ជាសំខាន់​លើ​ការប្រើប្រាស់​បច្ចេកទេស បច្ចេកវិទ្យា​ថ្មី ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​យ​ន្តូ​ប​នីយកម្ម ព្រមទាំង​ការបង្កើន​សមត្ថភាព​ស្រោចស្រព សំដៅ​លើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម​ដំណាំ​ដែលមាន​សក្តានុពល​និង​ទីផ្សារ ។​

​ដើម្បី​សម្រេចបាន​នូវ​មហិច្ឆតា​ខាងលើ នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុង​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការស្រាវជ្រាវ និង​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ បានដាក់​ឲ្យ​ដំណើរ​នូវ​ឧបករណ៍ និង​គ្រឿងយន្ត​កសិកម្ម​មួយចំនួន បញ្ជ្រាប​ទៅក្នុង​សហគមន៍​កសិកម្ម និង​កសិករ​ដែលមាន​កម្រិតជីវភាព​មធ្យម ជា​បណ្តើរៗ ស្របទៅតាម​លក្ខណៈ​ភូមិសាស្ត្រ ទំហំ​ដីធ្លី​របស់​កសិករ ធនធាន និង​ឆ្លើយតប​ទៅនឹង​ការ​ថមថយ​នៃ​កម្លាំង​ពលកម្ម ក្នុង​វិស័យ​កសិកម្ម នាពេល​បច្ចុប្បន្ន​និង​នាពេល​អ​នា​គត់ ។​

​ជាក់ស្តែង នៅ​ឆ្នាំ​២០២០ នេះ​ការរៀបចំ​ដី​ដាំ​ដុះ​ដំណាំ​ស្រូវ​របស់​កសិករ​បាន​កើនឡើង​រហូតដល់ ៩៩,០៩% នៃ​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​សរុប ។ រីឯ​ការប្រមូល​ផល​ស្រូវ​វិញ គឺ​បាន​កើនឡើង​រហូតដល់​ជាង ៨៥% នៃ​ផ្ទៃដី​ដែល​បាន​ដាំ​ដុះ​សរុប ។ ដោយឡែក ការប្រើប្រាស់​ឧបករណ៍​ព្រោះ និង​ដាំ​ស្រូវ​ក៏មាន​និន្នាការ​កើនឡើង​ដែរ រួមទាំង​ឧបករណ៍​ដាំ​បន្លែ ស្រោចស្រព ដាក់​ជី បាញ់​ថ្មាំ និង​ប្រមូល​ផល​ដំឡូង ក៏មាន​ការកើនឡើង​ដែរ ៕ដោយ៖កូឡាប

spot_img
×