Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​កសិកម្ម យក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ចំនួន ១៣០​គ្រឿង​ជូន​កសិករ សម្រាប់​ជួយ​ជំរុញ​ល្បឿន​បង្កបង្កើន ផល​ស្រូវ​ទាន់ពេលវេលា​

spot_img

​តាកែវ ៖ កាលពី​ថ្ងៃទី​២១ ខែកក្កដា កន្លងមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អ​ញ្ចើ​ញ​មក​ចូលរួម​ភ្ជួរ​រាស់ សាបព្រោះ និង​ប្រមូល​ផល​ស្រូវវស្សា​ដើមរដូវ និង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​សមាជិក​សហគម​ន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រឡាយ​មេ​តា​ស៊ូ​ង ក្នុងភូមិ​ពន្ទ​ង ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

ក្នុងឱកាស​នោះ សម្តេច​បាន​សន្យា​ជាមួយ​ប្រជាកសិករ​ថា ជួយឧបត្ថម្ភ​ជា​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ដើម្បី​ជួយ​ព​ន្លឿ​ន ការងារ​បង្កបង្កើនផល កាត់បន្ថយ​កំលាំង​ពលកម្ម ចំណេញ​ពេលវេលា និង​ជាពិសេស​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ផលិតកម្ម​ស្រូវ​តាមរយ​:​ការប្រើ​គ្រឿងចក្រ​ទំនើប​ទាន់សម័យ មាន​លក្ខណ​:​ងាយស្រួល​សម្រាប់​កសិក​រ​។

​ដូចដែល​បាន​សន្យា នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ បាន​នាំយក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ចំនួន ១៣០​គ្រឿង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ មក​ចែកជូន​ប្រជាកសិករ​ចំនួន ១៣០​នាក់ ដែល​ពិធី​នេះ​បានរៀបចំ​នៅក្នុង​សាលាស្រុក​ព្រៃកប្បាស​។

​ក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី សំណាក់​ឯកឧត្តម ថា​ន់ សុខា អភិបាលរង​ខេត្ត ឯកឧត្តម​រដ្ឋ និង​អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នាយក​គម្រោង​ស្តីពី “​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា ហៅថា CAVAC” មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​។

​ជា​សង្ខេប លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​រាយការណ៍​ជូនជ្រាប​អំពី​ល្បឿន​បង្កបង្កើនផល និង​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​ដែល​ប្រជាកសិករ​នៅ​ទូទាំង​ខេត្តតាកែវ​កំពុង​ជួបប្រទះ​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើការ​សំណេះសំណាល​ដោយបាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត មក​ជូន ព្រមទាំង​ជូនពរ​ឲ្យ​បង ប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​។

​ទាក់ទង​នឹង​កម្មវិធី​នា​ព្រឹក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ជម្រាបជូន​អង្គពិធី​ថា ឧបករណ៍​នេះ​គឺជា​ធាតុ​ចូល​មួយផ្នែក​យ៉ាងសំខាន់​សម្រាប់​ជួយ​ជំរុញ​ល្បឿន​បង្កបង្កើន ផល​ស្រូវ​ឲ្យ​បាន​ទាន់ពេលវេលា ស្របទៅនឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ដែល​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ ពិសេស​ក្រសួង​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការផលិត​ស្បៀង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ឈាន​ជា​ជំហានៗ​ទៅ​បង្កើន​បរិមាណ​៕​ដោយ​៖​កូ​ឡាប​


spot_img
×