Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ក្នុង​ការផ្ដន្ទាទោស​អ្នកស្រី ទេព វ​ន្នី​នៅ​ដដែល​

spot_img

​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​ការសួរនាំ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ តុលាការ​កំពូល បានសម្រេច​បន្ត​ឃុំខ្លួន​ជនជាប់ចោទ ទេព វ​ន្នី ដាក់​ពន្ធនាគារ​ដដែល ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​លើ​សន្តិសុខ​ពីរ​នាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​។​ខណៈ​ដែល​អ្នកគាំទ្រ​ជនជាប់ចោទ​ជា​ច្រើន​នៅតែ​បន្ត​ការតវ៉ា​អស់​រយៈពេល​ជិត​១​ឆ្នាំកន្លះ​មកហើយ ចាប់តាំងពី​អ្នកស្រី​ត្រូវបាន​ចាប់ខ្លួន​។​

​ក្រោយ​បញ្ចប់​ការសួរនាំ​ជនជាប់ចោទ ទេព វ​ន្នី ត្រូវបាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ត្រឡប់​ទៅវិញ​។​ អំឡុង​ពេល​សវនាការ ភាគី​ដើមបណ្ដឹង​និង​សាក្សី​ដាក់បន្ទុក​មិន​បាន​បង្ហាញ​វត្តមាន​នៅក្នុង​សវនាការ​នោះ​ទេ ដែល​នាំឲ្យ​ភាគី​ជាប់ចោទ​គ្មាន​ឱកាស​ជជីក​សួរដេញដោល​បាន​។ ករណី​នេះ​គឺ​ដូចគ្នា​ទៅ​នឹង​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សវនាការ​នៅ​សាលាឧទ្ធរណ៍​ផងដែរ​។ មិនតែប៉ុណ្ណោះ សាក្សីដោះបន្ទុក​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ជា​កសិណសាក្សី​នោះទេ ទោះបីជា​ពួកគាត់​បាន​បង្ហាញ​វត្តមាន​នៅក្នុង​សវនាការ​ក៏ដោយ​។​

​គួរបញ្ជាក់​ថា ជនជាប់ចោទ ទេព វ​ន្នី អាយុ​៣៥​ឆ្នាំ ជាប់ចោទ​ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​នៅ​ចំណុច​ខាងកើត​វិមានឯករាជ្យ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​១៣ ខែ​មិនា ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​នាំខ្លួន​មក​កាត់ទោស​នៅ​ព្រឹក​ថ្ងៃ​នេះ​។​កន្លង​មក​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បាន​ផ្តន្ទាទោស​ជនជាប់ចោទ ទេព វ​ន្នី ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ប៉ុន្តែ​ជនជាប់ចោទ ទេព វ​ន្នី មិន​សុខចិត្ត​ទើប​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​។​

​បើ​តាម​ការផ្សាយ​របស់​អង្គការ​លីកាដូ​នៅ​ថ្ងៃទី​៧​កុម្ភៈ​នេះ បានបញ្ជាក់​ថា អំឡុង​ពេល​តវ៉ា​កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យមាន​ការដោះលែង សកម្មជន​បឹងកក់​មួយរូប​ផ្សេងទៀត នគរបាល​និង​កង​សន្ដិសុខ​ជាច្រើន​នាក់ បាន​ប្រើ​អំពើហិង្សា​លើ​អ្នកស្រី ទេព វ​ន្នី និង​សមាជិក​សហគមន៍​បឹងកក់​មួយចំនួនទៀត បណ្ដាលឲ្យ​រងរបួស​។ ប៉ុន្តែ​អ្នកស្រី បែរជា​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ពី “​បទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​” ទៅវិញ ទោះបីជា​មិន​មាន​ភស្ដុតាង​គួរឲ្យ​ជឿ​ទុកចិត្ត​ណាមួយ ត្រូវបាន​បង្ហាញ​ឡើង​នៅក្នុង​សវនាការ​ក៏ដោយ​។ អ្នកស្រី ទេព វ​ន្នី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សាលាឧទ្ធរណ៍ ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់ ព្រមទាំង​សំណង​ទៅ​ដើមបណ្ដឹង សរុប​ទាំងអស់​ចំនួន ១៤​លាន​រៀល (​ប្រហែល ៣៥០០ ដុល្លារ​អាមេរិក​)​។ គិត​ចាប់តាំងពី​ថ្ងៃ​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ អ្នកស្រី ទេព វ​ន្នី ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​៥៤១​ថ្ងៃ​មក​ហើយ​។ សាលដីកា​ថ្ងៃនេះ​គឺជា​ករណី​មួយ​ក្នុងចំណោម​ករណី​បី​ផ្សេងទៀត ដែល​អសកម្ម​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ត្រូវបាន​សើរើ​ឡើងវិញ​ប្រឆាំងនឹង អ្នកស្រី ទេព វ​ន្នី កាលពី​ខែ​សីហា ឆ្នាំ​២០១៦ អំឡុង​ពេល​អ្នកស្រី​កំពុង​ស្ថិត​ក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​លើ​បទ​ចោទ​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​៥​នាក់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×