Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​មួយ​មេឃ​ធំ បណ្តាល​ឲ្យ​បាក់​លូ បង្ហូរ​ទឹកស្អុយ ចូល​ទន្លេ​ទំហំ ៧​ម៉ែត្រ គុណ​១០​ម៉ែត្រ នៅ​ចំណុច​មាត់ទន្លេ​ខេត្តកំពង់ចាម និង​បណ្តាល​ឲ្យ​ធ្លាប់​ម៉ូតូ​១​គ្រឿង​

spot_img

​កំពង់ចាម​៖ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៣០​នាទី រំលងអធ្រាត្រ មាន​ភ្លៀង​មួយ​មេឃ​ធំ បណ្តាល​ឲ្យ​បាក់​លូ បង្ហូរ​ទឹកស្អុយ ចូល​ទន្លេ​ទំហំ ៧​ម៉ែត្រ គុណ​១០​ម៉ែត្រ នៅ​ចំណុច​មាត់ទន្លេ និង​បណ្តាល​ឲ្យ​ធ្លាប់​ម៉ូតូ​១​គ្រឿង ម៉ា​កវេ​វ និង​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពង់ចាម និង​ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ស្ថានភាព បាក់ស្រុត លូបង្ហូរទឹក​ស្អុយ ដែល​បណ្តាល​ឲ្យ​រង​ការខូចខាត​សួនច្បារ​មាត់ទន្លេ ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។​

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​ជំនាញ​ចុះ​ពិនិត្យ​សិក្សា និង​ធ្វើការ​ជួសជុល​បន្ទាន់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រង​ផលប៉ះពាល់ ជៀសវាង​បង្ក​គ្រោះថ្នាក់ និង​ការខូចខាត​បន្ថែមទៀត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅ​តំបន់​ក្បែរ​នោះ​បន្ថែមទៀត​៕ ដោយ​៖​កូ​ឡាប​


spot_img
×