Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​! ព្រោះតែ​ចង់​ឈ្នះ​អ្នក​ថា​ខ្លួន​វះកាត់​កែ​សម្ផស្ស ពិសេស​ថ្គាម សុខ ពិសី ហ៊ាន​ភ្នាល់​ដាក់​ទ្រព្យសម្បត្តិ​ទាំងអស់​

spot_img

​ភ្នំពេញ​៖ កញ្ញា សុខ ពិសី ក៏​ជា​តារា​មួយ​ដួង​ក្នុង​ដួងចិត្ត​យុវវ័យ និង​ជា​គ្រាប់ពេជ្រ​នៃ​ផលិតកម្ម​សាន់​ដេ ព្រោះតែ​ទឹកដម​សំឡេង​ដ៏​ផ្អែម​ស្រទន់​របស់​នាង និង​ព្រមទាំង​មាន​រូប​សម្រស់​កាន់តែ​ស្រស់ស្អាត​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​គួរ​ជាទី​ទាក់ទាញ​ភ្នែក​មហាជន​។​

​ពិតមែន​ហើយ សុខ ពិសី ត្រូវបាន​គេ​មើលឃើញថា ហាក់​ស្រក​គីឡូ​ខ្លាំង មើល​សឹង​មិន​ស្គាល់ ព្រោះថា​ពេលនេះ​នាង​ឡើង​ស្គម​ស្វែ​ល រាង​តូន​ច្រឡឹង​គួរ​ឲ្យ​បេតី​។ ហើយ​ទន្ទឹមនេះ​ផងដែរ អ្នកខ្លះ​ក៏បាន​លើកឡើង​នេះ​ថា ពិសី ខំប្រឹង​សម្រក​ទម្ងន់​បែបនេះ ក៏​ព្រោះតែ​ដើម្បី​ផ្គាប់ចិត្ត​គូស្នេហ៍​ដ៏​អាថ៌កំបាំង​ម្នាក់ ដែល​នាង​កម្រ​បញ្ចេញ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ជា​សាធារណៈ​។​

​ងា​មក​ចាប់អារម្មណ៍​រឿង​សម្ផស្ស​ខុសប្លែក​ខ្លាំង​នេះ​វិញ​ផងដែរ កន្លងៗ​មក គ្រាប់ពេជ្រ​របស់​ផលិត​សាន់​ដេ​រូបនេះ ក៏​ធ្លាប់​លេច​ព័ត៌មាន​បង្ក​ការភ្ញាក់ផ្អើល ទាក់ទង​រឿង​កែ​ខ្ទង់ច្រមុះ និង​វះកាត់​កែ​ថ្គាម​ជាដើម ព្រោះតែ​គេ​កត់សម្គាល់​ឃើញថា ទម្រង់​មុខមាត់​របស់​តារា​ស្រី​រូបនេះ​មាន​សភាព​ប្លែក​ខ្លាំង បើ​ប្រៀបធៀប​ពី​ទម្រង់​មុខ​កាលពី​នាង​ទើប​ចូលប្រឡូក​សិល្បៈ​ពីដំបូងៗ​។​

​ទាក់ទង​នឹង​ពាក្យ​ច​ចាម​អារាម​ផ្ទុះឡើង​មិនចេះចប់​មិនចេះហើយ​នេះ តារាចម្រៀង សុខ ពិសី អត់ទ្រាំ​ពុំបាន ក៏​សម្រេច​ចេញមុខ​និយាយ​នៅក្នុង​វីដេអូ​ឡាយ​មួយ ដោយ​ហ៊ាន​ភ្នាល់​ដាក់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ទាំងអស់ មិន​ថា​ផ្ទះ ឡាន ឬ លុយ​នៅក្នុង​កុង​ធនាគារ​ទាំង​ប៉ុន្មាន ប្រសិនបើ​ពិនិត្យឃើញថា នាង​ពិតជា​បាន​វះកាត់​កែ​ថ្នា​ម​ពិត​មាន​នោះ ប៉ុន្តែ ផ្ទុយ​មកវិញ ប្រសិនបើ​ក្នុងករណី​ទៅពិនិត្យ​ពេទ្យៗ មិន​រកឃើញថា ទម្រង់​មុខ​របស់​នាង​ពិតជា​មិន​ដូច​គេ​ចេះតែ​និយាយ កញ្ញា​សូម​ឲ្យ​អ្នក​ដែល​បាន​និយាយ យក​ទ្រព្យសម្បត្តិ​របស់​អ្នក​ទាំងអស់នោះ ប្រគល់​ឲ្យ​នាង​ដើម្បី​យកទៅជួយ​ជ​ចាស់ជរា និង​ប្អូន​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​។ ប៉ុន្តែ ក្នុងនោះ សុខ ពិសី បាន​សារភាព​ប្រាប់​ត្រង់ៗ​ថា ចំពោះ​ច្រមុះ​គឺ​នាង​ពិតជា​បាន​វះកាត់​កែ​ត​ឆ្អឹង​ពិតមែន ដោយសារ​មូលហេតុ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​លើក​មុន​៕ ដោយ​៖ លឹម ហុង​

spot_img
×