Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​

spot_img

​ពោធិ៍សាត់​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ នៅ​សាលាខេត្ត​ពោធិ៍សាត់ ព្រឹក ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​បន្ទាប់ពី​អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ រួចមក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ចុះ​ពិនិត្យ​កងកម្លាំង​អន្តរាគមន៍ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ផងដែរ​។​

​សូមជម្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវបានតែងតាំង​ជា​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិសាត់ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារុន ចាន់​ធី ដែល​ត្រូវបាន​ដាក់អោយចូល​និវត្តន៍ និង​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​៕ ដោយ​៖​កូ​ឡាប​

spot_img
×