Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជាង ៣៥.០០០ គ្រួសារ ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​

spot_img

បន្ទាយមានជ័យ ៖ ពលរដ្ឋ​ជាង ៣៥.០០០ គ្រួសារ បាន​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​។ លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ ថ្លែង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៨ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​៦ កុម្ភ​: ម្សិលមិញ​។​

​លោក សាន ឃិត នាយក​ប្រតិបត្តិ​កាកបាទក្រហមកម្ពុជា​កម្ពុជា​និយាយ​ថា ៖ ក្នុង​ការសង្គ្រោះ​ជីវិត​មនុស្ស​ដែល​ជួបប្រទះ​គ្រោះមហន្តរាយ និង​វិបត្តិ​នានា​ដូចជា​កាត់បន្ថយ​អត្រា ឈឺ​ស្លាប់ នៃ​មាតា​នៃ​ទារក និង​អន្តរាគមន៍​សុខភាព​មាន​គ្រា​អាសន្ន លើក​កំពស់​តំលៃ​មនុស្សធម៌​សេចក្តីថ្លៃថ្នូ​របស់​មនុស្ស​ជាតិ​ដែល​ដឹកនាំ​ដោយ​សម្តេច​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​លោក​លី សារី បានបញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧ ផល​ប៉​ពាល់​ពី​បញ្ហា​ប្រឈម​ជា​សកល ដូចជា ៖ ការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយ វិបត្តិ​ផ្សេងៗ និង​បញ្ហា​សង្គម​មាន​ដូចជា គ្រោះថ្នាក់​ចរាចរណ៍ គ្រឿងញៀន ជម្ងឺឆ្លង អំពើ​ហឹង្សា​ជា​ដើម​។ ក្នុង​ឆ្នាំ​២០១៧ សាខា​កាកបាតក្រហម​ខេត្ត​បន្ទាយមានជ័យ បាន​យកចិត្តទុកដាក់​បង្កើន​សហប្រតិបត្តិ​ការឲ្យកាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​អាជ្ញា​ធម៌​គ្រប់​លំដាប់ថ្នាក់ និង​ផ្នែក​ពាក់​ពន្ធ​ដូចជា សប្បុរសជន ធ្វើឲ្យ​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ចំនួន​៣.៤០៩​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌ ដូចជា​ស្បឿងអាហារ អណ្តូងទឹក ស្រះ​ទឹក បង្គន់​អនាម័យ ការអប់រំ​ផ្សព្វផ្សាយ និង​ការលើកកម្ពស់​សុខុមាល​ភាព​សង្គម​បើ​ប្រៀបធៀប​ឆ្នាំ ២០១៦ មាន​ការកើនឡើង​។​

​លោក លី សារី បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ក្នុង​ឆ្នាំ ២០១៨​នេះ សាខា​កាកបាតក្រហម​ត្រៀម​សម្ភារៈ​អំណោយ​សង្គ្រោះបន្ទាន់​ទៅតាម​លទ្ធភាព​ធនធាន​របស់​សាខា ត្រៀម​ជម្រក​បណ្តោះអាសន្ន​ពេល​ប្រជាពលរដ្ឋ​មាន​គ្រោះអាសន្ន ត្រឿម​ផ្តល់​សម្ភារៈ​ជួសជុលជ​ម្រ​ក​ដល់​ជនក្រីក្រ​និង​រងគ្រោះ​ធ្ងន់ធ្ងរ និង​ធ្វើការ​លើកកម្ពស់​ការផ្តល់​ជំនួយ​សុខុមាលភាព​ដល់​សង្គម ពង្រឹង​សមត្ថ​ក​ភាព​ដល់​អនុសាខា ក្រុម​កាកបាត​ក្រហម​ឃុំ សង្កាត់ អ្នកស្ម័គ្រចិត្ត និង​យុវជន​។ ចុះ​ពង្រឹង​ការគ្រប់គ្រង​អ្នក​អ​ស្ម័គ្រចិត្ត និង​យុវជន​កាកបាតក្រហម​កម្ពុជា និង​បន្ត​ស្វែងរក​ការគាំទ្រ​មូលនិធិ​តាមរយៈ​ការកសាង​សមាជិកភាព និង​សប្បុរសជន​សម្រាប់​ការឆ្លើយតប​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​បន្ត​ទៀត​ផង​៕ ដោយ ៖ បន្ទាយ​

 

spot_img
×