Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះបាយ​ចល័ត​ដ៏​ទាក់ទាញ​មួយ ទើប​បង្ហាញ​វត្តមាន​ដំបូង​នៅ​កម្ពុជា

spot_img

​ភ្នំពេញ​៖ ក្រោម​ការផ្ដួចផ្ដើម​បង្កើតឡើង ដោយ​លោក ឆែ ទូច ស្ថាបនិក​ចុងភៅ សេង ហុក​ហេង ផ្ទះបាយ​ចល័ត​មួយ ឬ​ហៅថា Mobile Kitchen ត្រូវបាន​បង្ហាញ​វត្តមាន​ដំបូង​នៅ​កម្ពុជា​។

​ផ្ទះបាយ​ចល័ត Mobile Kitchen នេះ ត្រូវបាន​លោក ទូច រដ្ឋា ប្រធាន​ចុងភៅ សេង ហុក​ហេង ធ្វើ​បទ​បង្ហាញជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រ​សិ​ដ្ឋ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ថា ជា​ផ្ទះបាយ​ចល័ត ដែល​ធ្វើឡើង​ពី​ទូ​កុង​ទី​ន័​រ​មួយ ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប ដូចជា មាន​ម៉ាស៊ីនបូមទឹក ចង្ក្រាន​ធ្វើ​ម្ហូប​ទំនើប និង​បំពុង​បង្ហូរ​លូ​កាក់សំណល់​ជាដើម ដែលជា​ទូទៅ​ការធ្វើ​សេវាកម្ម​ម្ហូប​ចល័ត​នេះ ជា​តម្រូវ​ការចាំបាច់ ត្រូវធ្វើ​រោង​ចុងភៅ​។​

​លោក​ទូច រដ្ឋា បាន​បន្តថា ជា​បទពិសោធន៍​កន្លង​មក និង​ជា​ឧបសគ្គ ដែល​យើង​ត្រូវការ​តំឡើង​រោង​ចុងភៅ យើង​ត្រូវការ​ចំណាយពេល​វេលា​យូ ត្រូវ​ការនាំ​សម្ភារ​ចូល ហើយ​ជួនកាល​សម្ភារ​មួយចំនួន​ខ្វះ​បទដ្ឋាន​ស្តង់ដា​អនាម័យ ក៏ដូចជា​ការប្រើប្រាស់​មិនទាន់​សម័យ​។ ផ្ទះបាយ​ចល័ត​មួយ​នេះ និង​ជួយ​សម្រួល​ច្រើន​ដល់​ចុងភៅ ក្នុងការ​ចំអិនម្ហូប​អាហារ បាន​ងាយស្រួល លឿន​រហ័ស សុវត្ថិភាព និង​មាន​អនាម័យ​។

​គួរ​បញ្ជាក់ថា ផ្ទះបាយ​ចល័ត Mobile Kitchen នេះ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ ដើម្បី​ចំអិន​ម្ហូបអាហារ​ឱ្យទាន់​និង​តម្រូវការ​របស់​អតិថិជន​៕
​ដោយ​៖CEN​

spot_img
×