Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​បាញ់​វិញ​ឈឺៗ​! ម្យ៉ាង​ម្នាក់​ទេ​ញោម ១​ឆ្នាំមាន​ម្ដង​ញោម​ថា​ថ្លង់ ចុះ​ផ្ទះ​ញោមញាតិ​ជុំវិញ​វត្ត ចាក់​បាស់​ច្រៀង​អា​ឡេ​អា​ឡូ​រាល់ថ្ងៃ តើ​ញោម​យល់​អារម្មណ៍​អាត្មា​វិញ​អត់​?

spot_img

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ដ៏​ធំជាងគេ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត​របស់​ខ្មែរ​យើង ដែលមាន​រយៈពេល ១៥ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ហើយ​ឆ្នាំនេះ​ត្រូវបាន​ប្រារព្ធ​ឡើង គឺ​គិត​ចាប់ពី​ថ្ងៃទី​៣ ដល់ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​។​

​ជាការ​ពិតណាស់ ជា​រៀងរាល់ឆ្នាំ នៅពេល​ដល់​ថ្ងៃខែ ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស បាននាំគ្នា​ធ្វើ​បាយ​សម្ល​ទៅតាម​វេន​រៀងៗ​ខ្លួន យកទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ដល់​សាច់ញាតិ ឬ គ្រួសារ​ដែល​បាន​ចែក​ឋាន​។

​ទោះយ៉ាងណា មុននេះ​២​ថ្ងៃ ពោលគឺ​បិណ្ឌ​ទី​១០ មានរឿង​រ៉ាវ​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង​តែម្តង ខណៈ​ព្រះសង្ឃ​១​អង្គ​ព្រោះ​ទ្រាំ​ចិត្ត​ពុំបាន​ក៏បាន​បង្ហោះ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បានដឹង បន្ទាប់ពី​មាន​អ្នក​នៅក្បែរ​របង​វត្ត ស្រាប់តែ​បាន​រិះគន់​រឿង​លោក​ចាក់​មេក្រូ បង្ក​ការរំខាន​រក​ដេក​ពួន​ពុំបាន​។​

​ក្នុងនោះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ព្រះសង្ឃ​មួយ​មាន​ព្រ​នាម​ថា «​ភិក្ខុ​ភ​ទ្ទ​ប​ណ្ឌិ​តោ ផូ សុភ័ក្ត្រ​» បាន​បង្ហោះ​គួរ​ឲ្យ​អស់សំណើច​ថា​៖ «​ម្យ៉ាង​ម្នាក់​ទេ​ញោម មួយឆ្នាំ​មាន​ម្ដង​ញោម​ថា​ថ្លង់ ចុះ​ផ្ទះ​ញោមញាតិ​ជុំវិញ​វត្ត ដាក់​ធុងបាស់​ច្រៀង​រាល់ថ្ងៃ ភ្លេង​ការ​ឮ​រាល់ថ្ងៃ តើ​ឲ្យ​ញោម​ណា មក​យល់​អារម្មណ៍​លោក​វិញ​?»​។​

​ជាមួយគ្នានេះ​ផងដែរ អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​សម្តែង​ការហួសចិត្ត​ទៅកាន់​អ្នក​រអ៊ូ​ថ្លង់​បែបនេះ​ថា «​លោក​បង​លេង​ឈឺៗ​ហ្មេ​ស បើ​មិន​ចូលចិត្ត​ម៉េច​មិន​នៅ​ឲ្យ​ឆ្ងាយ​ពី​វត្ត​ទៅ​!, ចាក់​ធម៌​ឲ្យ​ស្ដាប់ ខឹង​លោក​ទៀត ប្រោស​មិន​បានទេ​ញ៉ោ​ម​, នេះ​ជា​ប្រពៃណី​ខ្មែរ​យើង​តាំងពី​ដួន​តា​មក​ម្លេះ សូម​អ​ព្យា​ស្រ័យ​ផង​ទៅ​, ចូល​ក្លឹប​ម្តងៗ​និយាយ​គ្នា​មិន​ចង់​ឮ​នៅតែ​ត្បុរ​ក្បាល​គ្នា​ចូល គ្រាន់តែ​ប៉ុណ្ណឹង​ក៏​ស្រែក​ម្លេះ​, មួយឆ្នាំ​មានតែ​១៥​ថ្ងៃ​ទេ ចាក់​ឲ្យ​ស្តាប់​ដាស់តឿន​រាល់ថ្ងៃ​ហើយ នៅ​មិនដឹង​មិន​យល់​គុណ​ម៉ែឪ​ផង ហើយ​ឆ្លៀត​មក​និយាយ​មិនដឹង​ខុសត្រូវ​អ៊ីចឹង​ទៀត​, ….»​។​

​ដោយឡែក អ្នក​រិះគន់​លោក​វិញ បានលើកឡើង​បែបនេះ​ថា​៖ «​បន្ថយ​ម៉ោង​តិច​ទៅ​លោក​បង ម៉ោង​៣​ជាង​អី កន្លះ​ខែ​ពេញ អ្នក​នៅក្បែរ​វត្ត​ប្រហែល​ត្រូវ​ខ្យល់គរ​អស់ហើយ អាណិត​គ្នា​អ្នក​ត្រូវ​ធ្វើការ​ដល់​យប់ៗ​ខ្លះ​ផង​, គេ​និយាយ​ត្រូវ​ហើយ បើ​បើក​ល្មមៗ​ទៅ​វា​ថី​? ខ្ញុំ​យល់​អារម្មណ៍​ផ្ទះ​នៅ​ជិត​វត្ត​ណាស់​»៕ ដោយ​៖ លឹម ហុង​


spot_img
×