Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបីជា​កម្ពុជា​ពុំមាន​ភេរវកម្ម​ក្តី នគរបាល​ការពារ​ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ក្នុងការ​ពង្រឹង​សន្តិសុខ​តាម​បណ្តា​គោលដៅ​នយោបាយ អង្គទូត

spot_img

​រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ជំរុញ​ដល់​កងកម្លាំង នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ទាំងអស់ ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ក្នុងការ​ពង្រឹង​សន្តិសុខ​តាម​បណ្តា​គោលដៅ​នយោបាយ ការទូត វប្ប​ធ៌​ម សេដ្ឋកិច្ច​ពិសេស​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ដែលជា​គោលដៅ​ស្នូល​របស់ខ្លួន បើទោះបីជា​ប្រទេស​កម្ពុជា​ពុំមាន​អំពើ​ភេរវកម្ម និង​ជម្លោះ​ប្រដាប់អាវុធ​ក៏ដោយ​។​

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ដល់​កងកម្លាំង នៃ​នាយកដ្ឋាន​នគរបាល​ការពារ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ ២០២០​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​កំពុងមាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្នុងនាម​យើង​ជា​នគរបាល​ការពារ គោលដៅ​ត្រូវតែ​ធ្វើការ​ប្រុងប្រយ័ត្ន​ជានិច្ច​និង​ត្រូវ​កែលម្អ​រាល់​ភាព​ចន្លោះប្រហោង នាពេល​កន្លងមក ។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា «​គ្រប់​អង្គទូត​ទាំងអស់​ត្រូវ​បានទទួល​កិច្ចការពារ​សុវត្ថិភាព ពិសេស​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច​ធំៗ សុទ្ធតែជា​គោលដៅ​ស្នូល​ដែល​មិនអាច​ធ្វេសប្រហែស​បានឡើយ​។ បញ្ហាសំខាន់​នោះ គឺ​ត្រូវខិតខំ​ធានា​ឱយបាន​នូវ​សុវត្ថិភាព​ទាំងស្រុង នៅតាម​គោលដៅ​ដើម្បី​រក្សា​កិត្តិយស​នគរបាលជាតិ និង​លើកស្ទួយ​កិ​ត្បា​នុ​ភាព​ជាតិ​។ មួយវិញទៀត ត្រូវតែ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ជួយ​អន្តរាគមន៍ ដោះស្រាយ​សភាពការណ៍​នានា​ដែល​អាច​កើត​ឡោះ​ង​ជាយថាហេតុ ។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​សំណូមពរ​ឱ្យ​បន្ត​ខិតខំ​បំពេញការងារ​របស់ខ្លួន ដែល​ថ្នាក់លើ​ដាក់​ឲ្យ​នោះ​ប្រកបដោយ ក្រមសីលធម៌​និង​វិជ្ជាជីវៈ មិនត្រូវ​ធ្វើ​អ្វី​ដោយ​បំពាន​បទបញ្ជា និង​ល្មើស​វិន័យ​កងកម្លាំង​នគរបាល ឬ​ប្រព្រឹត្ត​ខុសច្បាប់​រដ្ឋ​ឡើយ​។ មួយវិញទៀត ត្រូវ​ធ្វើជា​គំរូ​ដ៏​ល្អ ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រូវ​ចៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។
​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​គ្រប់ពេលវេលា​ទាំងអស់ ក្នុង​កិច្ចការពារ​ការឆ្លង​រាលដាល​នៃ​វី​រ៉ុ​ស​កូ​វីដ​-១៩ ស្របទៅតាម​វិធាន​សុខាភិបាល ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×