Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ដែល​បើកបរ​រថយន្ត បុក​រថយន្ត​និង​ម៉ូតូ​កង់​បី ស្លាប់​២​នាក់ ត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជន​ដែល​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ មឿ​ន ចក់ អាយុ ៣៦ ឆ្នាំ មុខរបរ អ្នកបើកបរ ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ទី​១៤​ខែកញ្ញា​នេះ ។

​លោក​វរសេនីយ៍ឯក សែម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ដោយមាន​ការបញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង និង​ជា​ស្នងការ​ន​របាល​រាជធានី​ភ្នំពេញ និង​មានការ​ឯកភាព​ពី​ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ មឿ​ន ចក់ ភេទ​ប្រុស ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ កាលពី​វេលា​ម៉ោង ២២​និង​១០​នាទី​យប់ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ផ្លូវ​លេខ ១០១៩ ប្រសព្វ​ផ្លូវ ម៉ុង​ឫទ្ធី សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ជូនទៅ​តុលាការ នៅវេលា​ម៉ោង ១៤​និង​៣០ នាទី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​ជនរងគ្រោះ​ទី​១- មាន ឈ្មោះ ម៉ម សៅ ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ (​អ្នកបើកបរ​កង់​បី​ឥណ្ឌា ពាក់​ផ្លាកលេខ តាកែវ 1T-0003) មាន​ស្រុកកំណើត ខេត្តតាកែវ ។ ជនរងគ្រោះ​ទី​២ ដែលជា​អ្នកដំណើរ​មានឈ្មោះ មាស ស៊ា​ង​លី ភេទ​ស្រី អាយុ ២៥ ឆ្នាំ រស់នៅ​ខណ្ឌ​ព្រែក​ព្នៅ​៕​ដោយ​៖​កូ​ឡាប​

spot_img
×