Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ផ្តល់​អនុសាសន៍​ដល់ក​ង​កម្លាំង​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម​

spot_img

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដល់​លោក លោកស្រី​ស្នងការរង​ទាំងអស់ ត្រូវ​ចុះ​ដោយផ្ទាល់​តាម​គ្រប់​គោលដៅ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១០៥ ដើម្បី​ផ្តល់ជូន​ជា​ទឹកបរិសុទ្ធ ភេសជ្ជៈ និង​ថវិកា​មួយចំនួន ផ្តល់ជូន​កម្លាំង​តាម​គ្រប់​គោលដៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ។​

​នាឱកាស​នោះ ឯកឧត្តម ស ថេត ក៏បាន​ប្រា​ប់លោក លោកស្រី​ស្នងការរង​ទាំងអស់​ត្រូវ​នាំយក​មតិ​ណែនាំ​របស់​ឯកឧត្តម​ជូ​ន​ដល់​មន្ត្រី​ប្រចាំការ​តាម​គ្រប់​គោលដៅ​ទាំងអស់​ត្រូវ​ជួយ​សម្រួល​ចរាចរណ៍​ជូន​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ អន្តរជាតិ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។ ចំណែក​តាម​អធិការដ្ឋាន​នគ​បាល​ខណ្ឌ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវតែមាន​មន្ត្រី​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានបញ្ជាក់​បន្ថែមថា មន្ត្រី​ទាំងអស់​ត្រូវបំពេញ​ភារកិច្ច តួនាទី​ឲ្យ​បានល្អ បង្ហាញ​អាកប្បកិរិយា និង​សម្តី​ឲ្យ​បាន​សមរម្យជាកងកម្លាំង ជាពិសេសត្រូវកាត់សក់ខ្លីជានិច្ច ។ ជាពិសេស​ត្រូវតែ​ធ្វើ​អនាម័យ​នៅ​កន្លែង​ការងារ​ឲ្យ​បាន​ស្អាត ដើម្បី​បង្ការ និង​ទប់ស្កាត់​រាល់​ជំងឺ​ផ្សេងៗ​កុំ​ឲ្យ​កើតមានឡើង ។

ឯកឧត្តមស្នងការ បានបញ្ជាក់ដល់សមត្ថកិច្ចទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មើសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកម្ហូបអាហារទៅប្រគេនព្រះសង្ឃ និងទៅដើរលេងតាមទីកន្លែងកម្សាន្តនានាក្នុងរាជធានីភ្នំពេញ  ៕​

ដោយ:  កូឡាប

    

spot_img
×