Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល ១២ ថ្ងៃ លិខិតអញ្ជើញ​អ្នកមាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ ជាង ៥៦% បាន​ដល់ដៃ​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ​៖​ គិត​ត្រឹម​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) តាមរយៈ​លេខា​រដ្ឋា​ន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ .​ខ​ប​) ដែល​សហការ​អនុវត្ត​ដោយផ្ទាល់​ជាមួយ អាជ្ញាធរ​ឃុំ សង្កាត់ និង​មេភូមិ បាន​ចុះ​ចែក​លិខិតអញ្ជើញ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន ៤.៨៣៧.៥៣៨ (​បួន​លាន ប្រាំបី​រយ​សាមសិប​ប្រាំ​ពីរពាន់​ប្រាំ​រយ​សាមសិប​ប្រាំបី អញ្ជើញ​ដែល គ​.​ជ​.​ប បាន​បោះពុម្ព ) នាក់ ស្មើនឹង ៥៦.០៦% នៃ​ចំនួន​លិខិត​។​

​ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ និង​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ត្រូវធ្វើ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នា​ព្រឹក​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ ទីស្តីការ គ​.​ជ​.​ប ឯកឧត្តម នុត សុខុម អនុប្រធាន គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ បាន​គូសបញ្ជាក់ថា គោលដៅ​នៃ​ការ ចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចុងក្រោយ ឆ្នាំ​២០១៥ បាន​ពិនិត្យ ផ្ទៀងផ្ទាត់ ឈ្មោះ និង​ទិន្នន័យ​របស់ខ្លួន​តាម​ឈ្មោះ និង​ទិន្នន័យ​ផ្លូវការ ដែលមាន​ក្នុង អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី និង​ដើម្បី​អញ្ជើញ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចុងក្រោយ ឆ្នាំ​២០១៩ ដែល​បាន​ប្រើប្រាស់​ឯកសារ ចុះឈ្មោះ ៖

១- អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​១ ជា​ក្រដាស​អ៊ុត​ប្លា​ស្ទីក ចំណុចកណ្តាល មាន បាវចនា​ជាតិ និង​រូបថត​សាមីខ្លួន ផ្ទៃ​ខាងក្រោយ​មាន​បា​កូដ និង​ស្នាម​មេដៃ​សាមីខ្លួន មាន ចុះហត្ថលេខា និង​ត្រា អភិបាល អភិបាលរង រាជធានី ខេត្ត ។​

២- អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​២ ជា​សន្លឹក​ប្លា​ស្ទីក ផ្ទៃ​ខាងមុខ​មាន​បាវចនា​ជាតិ​រូប​ប្រាសាទអង្គរវត្ត និង​រូបថត​សាមីខ្លួន ផ្ទៃ​ខាងក្រោយ​មាន​បា​កូដ កម្ពស់ ហត្ថលេខា និង​ស្នាម​មេដៃ​សាមីខ្លួន មាន​ចុះហត្ថលេខា និង​ត្រា អភិបាល អភិបាលរង រាជធានី ខេត្ត ចុះឈ្មោះ​បោះឆ្នោត ។​

៣- ឯ​.​អ គឺជា​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការ ចំពោះ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ ឯកឧត្តម​អនុប្រធាន​បាន​បញ្ជាក់ថា មាន​គោលបំណង ដើម្បីឱ្យ​អ្នកបោះឆ្នោត (​អ្នក​បាន ចុះឈ្មោះ​រួចហើយ​កាលពី ឆ្នាំ​២០១៦​ឬ​ឆ្នាំ​២០១៧​ឆ្នាំ​២០១៨ ឬ ឆ្នាំ​២០១៩) មក​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន​។ ប្រសិនបើ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត មិន​ត្រឹមត្រូវ​តាម​ទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ អ្នកបោះឆ្នោត​អាច​ស្នើសុំ​កែតម្រូវ​ជាមួយ​ក្រុម ចុះឈ្មោះ​បោះឆ្នោត ក្នុងអំឡុងពេល​នៃ​ការ ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ ។​

​នាឱកាស​នោះ​ឯកឧត្តម​អនុប្រធាន​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដូចតទៅ​៖ សូម​សំណូមពរ​ជាពិសេស​ដល់​គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ចូលរួម​ដាក់​ភ្នាក់ងារ ឬ​អ្នកសង្កេតការណ៍ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ពិនិត្យ​តាមដាន​មើល ដំណើរការ​នេះ នៅតាម​ការិយាល័យ និង​ជោគជ័យ ។ ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធានា​ការអនុវត្ត​ដោយ​រលូន​សូម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មេត្តា​ចូលរួម​សហការ ថែរក្សា ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ។ ហើយក៏​សូម​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ សូមជួយ​ផ្សព្វផ្សាយ អំពី​ការងារ​រៀបចំ ដំណើរការ​នេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ អំពី​ការ ចុះឈ្មោះ​បោះឆ្នោត​។​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅថ្ងៃនេះ​មាន​ប្រធានបទ​ពីរ​សំខាន់ គឺ​ការបិទ​ផ្សាយ បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ និង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​។ ភាគី​ពាក់ព័ន្ធ​ដែល​ចូលរួម​កិច្ចប្រជុំ​នេះ មាន​ចំនួន ៦២​នាក់ មកពី​ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ១៩ អង្គភាព​សារព័ត៌មាន ចំនួន ១១ និង​គណបក្សនយោបាយ ចំនួន ១៣ រួមមាន​៖ គណបក្ស ប្រជាជន​កម្ពុជា គណបក្ស​ពន្លឺ​ថ្មី គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​តែមួយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នគរ​ប្រជាធិបតេយ្យ និង​គណបក្ស​រស្មី​ខេមរា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×