Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ថែម​ហិរញ្ញប្បទាន​ជាង ៦ លាន​ដុល្លារ​ក្នុង​កិច្ចព្រមព្រៀង​វិសោធនកម្ម​ស្តីពី​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍ រវាង​កម្ពុជា និង​អាមេរិក​

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​ន៏ (USAID) បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​បន្ថែម​ហិរញ្ញប្បទាន ចំនួន ៦,២៥ លាន​ដុល្លារ​អាមេរិក លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​រវាង រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក សម្រាប់​ឆ្នាំសារពើពន្ធ​២០១៩ ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ស្តីពី​ការបន្ថែម​ហិរញ្ញប្បទាន​ក្នុង​កិច្ចព្រមព្រៀង​វិសោធនកម្ម​ស្តីពី​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ១៤​ខែកញ្ញា​ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា នា​ថ្ងៃ ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី Veena Reddy ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​ន៏ (USAID) បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​បន្ថែម​ហិរញ្ញប្បទាន ចំនួន ៦,២៥ លាន​ដុល្លារ​អាមេរិក លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​រវាង រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក សម្រាប់​ឆ្នាំសារពើពន្ធ​២០១៩ ។​

​ហិរញ្ញប្បទាន​ថ្មី​នេះ គឺ​បន្ថែម​ទៅលើ​ហិរញ្ញប្បទាន​ប្រមាណ​ជា ៥៦ លាន​ដុល្លារ​អាមេរិក​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បានផ្តល់ តាមរយៈ USAID ដើម្បី​អនុវត្ត​កម្មវិធី​នានា ក្នុង​វិស័យ​សុខភាព អប់រំ បរិស្ថាន និង​កសិកម្ម​។ ក្នុងនោះ រួមមាន ទឹកប្រាក់​ចំនួន ១ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​សុខាភិបាល និង​អប់រំ និង ចំនួន ៥,២៥ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​កសិកម្ម និង​បរិស្ថាន​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង ប្រជា​ជន​អាមេរិក ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​- សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន និង​ការចូលរួម ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​ង​-១៩ នៅ​កម្ពុជា ។ ជាមួយគ្នា​នោះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក៏មាន​ក្តី​សោមនស្ស​រីករាយ ចំពោះ​ការបន្ត​សហការ ដើម្បី​សម្រេច​គោលដៅ​រួម​ផងដែរ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×