Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​សុខាភិបាល​ណែនាំ​និង​ក្រើនរំលឹក​ជាថ្មី​ក្នុងការ​ពង្រឹង​ការអនុវត្តន៍​វិធានការ​សុខាភិបាល​សម្រាប់​ទប់ស្កាត់ ការចម្លង​ជំងឺ​គ្រុន​ផ្តាសាយធំ​

spot_img

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានចេញ​លិខិត​មួយច្បាប់​ដោយ​ជម្រាបជូន អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ក្នុងការ​ពង្រឹង​ការអនុវត្តន៍​វិធានការ​សុខាភិបាល​សម្រាប់​ទប់ស្កាត់ ការចម្លង​ជំងឺ​គ្រុន​ផ្តាសាយធំ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​តាម​ទី​វត្ត​អារាម​ក្នុងឱកាស​បុណ្យកានបិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​។​

​លោក​រដ្ឋមន្ត្រី​បានចេញ​លិខិត​បែបនេះ​ដោយ​យោងតាម​ស្ថានភាព​នៃ​ការចម្លង​ជំងឺ​គ្រុន​ផ្តាសាយធំ ដែល​តែងតែ​កើតមាន​នៅតាម​ទីវ​ត្ត​អា​រ៉ា​ម​។​

​លោក​រដ្ឋមន្ត្រី​សុខាភិបាល សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ជ្រាបថា ក្នុងពេល​កន្លងមកនេះ ការងារ​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។

​លោក​ម៉ម ប៊ុនហេង​បានបញ្ជាក់​បន្ថែមទៀតថា​” ក្នុងនាម​ក្រសួងសុខាភិបាល និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​បំពេញ ភារកិច្ច និង​កិច្ចសហការ​បានល្អ ក្នុងការ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ដែល​រហូតមកដល់​ថ្ងៃនេះ មិនទាន់មាន​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ចូលក្នុង​សហគមន៍​ណាមួយ​នៅឡើយ​ទេ​។ ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​សូម​បន្ត​ធ្វើការ​ក្រើនរំលឹក ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី -​ខេត្ត ទាំងអស់ សូម​យកចិត្តទុកដាក់​ជា​បន្ត​ទៀត ក្នុងការ​ចាត់វិធានកា​រ និង​តាមដាន​ការអនុវត្ត​វិធានការ​សុខាភិបាល តាម​ការណែនាំ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដែល​ធ្លាប់បាន​ផ្សព្វផ្សាយ​ជារឿយៗ​រួចមកហើយ ដោយឡែក ក្រសួង​បាន​សង្កេតឃើញថា​កន្លង​មកនេះ មានការ​ចម្លងជំងឺ​គ្រុនផ្តាសាយ​ធំ​នៅតាម ។ ទីវ​ត្ត អារាម ដូចជា នៅ​ខេត្តតាកែវ ខេត្ត​ត្បូងឃ្មុំ និង​ក្នុងពេល​ថ្មីៗ​នេះ នៅ​ខេត្តបាត់ដំបង ដែលមាន​ព្រះសង្ឃ ជាច្រើន​អង្គ​/​នាក់ មាន​អាពាធ​ដោយមាន​រោគសញ្ញា​ដូចជា ក្ដៅ​ព្រះកាយ​លើសពី ៣៧,៥​អង្សារ​សេ ក្អក និង​ហៀរ​សំបោរ​ជាដើម ដែល​កន្លងមក លទ្ធផល​នៃ​ការវិភាគ​មន្ទីរពិសោធន៍​បាន​បង្ហាញថា ជា​ជំងឺ​គ្រុន ផ្តាសាយធំ ហើយ​ក្រសួង​ក៏បាន​សង្កេត​មើលឃើញថា នៅមាន​ការខ្វះចន្លោះ​ក្នុងការ​អនុវត្ត​វិធានការ សុខាភិបាល​នៅតាម​ទី​វត្ត​អារាម​មួយចំនួន​ផងដែរ​”​។

​ដូច្នេះ ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​សាជាថ្មី និង​ក្រើនរំលឹក​ប្រគេន​ដល់​ព្រះសង្ឃ និង​ជូន​ដល់​គណៈកម្មការ​វត្ត និង​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស ក្នុងអំឡុងពេល​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​វិធានការ​អនាម័យ​តាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ព្រះកាយ​ការពារ​ខ្លួន​លោកអ្នក និង​ក្រុមគ្រួសារ​ពី​ការចម្លង​វីរុស​កូ​វីដ​-១៩ ការចម្លង​គ្រុន​ផ្តាសាយធំ និង​ការចម្លង​ជំងឺឆ្លង​ផ្សេងៗ​ទៀត ដោយ​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត ​៖

១). រក្សា​អនាម័យ​ដៃ​ស្អាត​ជានិច្ច ដោយ​លាង​សម្អាត​ដៃ​ញឹកញាប់ និង​កុំ​យកដៃ​ដែល​មិនទាន់បាន​លាង សម្អាត​ទៅ​ប៉ះ​ផ្ទៃមុខ មាត់ ឬ​ច្រមុះ​។​

២) , ពាក់​ម៉ាស ក្នុងករណី​ចាំបាច់ ជាពិសេស​ត្រូវ​ពាក់​ម៉ាស​ជា​ចាំបាច់ នៅពេល​ចូលទៅ​កាន់​ទីវ​ត្ត​អា​រ៉ា​ម​។ ជួបជុំ​ពុទ្ធបរិស័ទ និង​ពេល​សម្តែង​ព្រះធម៌ ហើយ​មិនត្រូវ​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ (​ការ​ប្រគេន​ចង្ហាន់​និង​ទេយ្យវត្ថុ ត្រូវធ្វើ​ក្នុង​ក្រុម​តូចៗ ទៅតាម​ក្រុមគ្រួសារ​នីមួយៗ​)​។​

៣). រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​ចម្ងាយ​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​។

៤) ព្រះសង្ឃ​អាពាធ ឬ​បុគ្គល​ឈឺ មាន​រោគសញ្ញា​ផ្តាសាយ ឬ​មិន​ស្រួលខ្លួន ត្រូវ​សម្រាក​នៅក្នុង​កុ​ដី ឬ​នៅក្នុង​ទីកន្លែង​ដាច់ដោយឡែក ដោយ​មិនត្រូវ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​ក្នុង​សាលាឆាន់ ឬ​ទទួល​ទេយ្យវត្ថុ​នៅ ក្នុង​ទីកន្លែង​ណាមួយ​នៃ​វត្ត​អារាម ដែល​អាច​បង្ក​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។​

៥ ) ត្រូវ​ចៀសវាង​ការពុល​ចំណីអាហារ ដោយ​រក្សា​អនាម័យ​ចំណីអាហារ និង​ទុកដាក់​អាហារ​ឆ្អិន​ឬ​ឆៅ ឲ្យ​នៅ ដាច់ដោយឡែក​ពីគ្នា និង​ត្រូវ​ឆាន់ ឬ​ពិសារ​ទឹក​ដាំ​ពុះ និង​ចង្ហាន់ ឬ​ម្ហូបអាហារ​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ​៕ ដោយ​៖​កូ​ឡាប​

spot_img
×