Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះជា​ធូរស្រាល ក៏​នៅតែ​បន្ត​អប់រំ​ស្តីពី​ជំងឺ​គ្រុន​ឈី​ក​នៅតាម​ភូមិ​ក្នុង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី

spot_img

បន្ទាយមានជ័យ ៖ ក្រុម​ឆ្លើយតប បន្ទាន់​(RRT) មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បន្ត​និង​បង្កើន​ការចុះ​អន្តរាគមន៍​ស្រាវជ្រាវ ដាក់​ថ្នាំ​អា​បែ​ត បាញ់ថ្នាំ​អប់រំ​ផ្សព្វផ្សាយ និង​ការលុបបំបាត់​ជម្រក​មូស​ខ្លា ការពារ​ជំងឺ គ្រុន​ឈី​ក និង​គ្រុនឈាម​នៅ​ភូមិ​នានា​ក្នុង​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី ​ពោល​គឺជា​តំបន់​ដែល​បាន​ផ្ទុះឡើង​ថ្មី​នូវ​ជម្ងឺ​គ្រុន​ឈី​ក​កាលពី​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០២០​កន្លងមក ។ នេះ​បើ​យោង លោក​រឿន សុធី ប្រធានការិយាល័យ​​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៤​ខែ​ក​ញ្ញា​។​

​លោក​បាន​បន្តថា ៖ ការ​គ្រប់​គ្រង់​បាន​ស្ថានភាព​នៃ​ការផ្ទុះ​ជំងឺ​គ្រុន​ឈី​កនៅ​៥​ភូមិ​នៃ​ឃុំ​អូរ​ប្រាសាទ​បាន​ទាំងស្រុង​ហើយ តែ​មន្ត្រី​ជំនាញ​បន្ត​អប់រំ​ផ្សព្វផ្សាយ បង្ការ​ទប់ស្កាត់​ឱ្យ​បាត់​ទាំងស្រុង ។​

​ស្រដៀង​គ្នា​នោះដែរ លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា ៖ មន្ទីរ​សូម​អរគុណ​យុទ្ធ​មិត្ត​សុខាភិបាល​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ស្មារតី​មិនចេះ​នឿយហត់ ក្នុង​បុព្វហេតុ​ថែរក្សា​ការពារ​សុខភាព​ភាព​ប្រជាពលរដ្ឋ​យើង ។​

​ជាមួយគ្នា​នោះដែរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ មន្ទីរ​សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​គ្រុន​ឈី​ក (Chikunngunya) ដែល​បាន​ផ្ទុះ​កើតឡើង​ក្នុងភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​។​

​សូម​រំលឹកថា តាម​លទ្ធផល​មន្ទីរពិសោធន៍ វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​រកឃើញ វិជ្ជមាន​មេរោគ​គ្រុន​ឈី​ក​ចំនួន ១៧​នាក់ ក្នុងចំណោម ២៤​នាក់​នៃ​វត្ថុ​សំណាក​ដែល​បានធ្វើ​ការវិភាគ​។​

​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​(RRT) មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​អន្តរាគមន៍ ជាបន្ទាន់​រួមមាន​: ការចុះ​ស្រាវជ្រាវ ការបញ្ជូន​អ្នកជំងឺ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា -​ជប៉ុន​មង្គល​បូរី ការចុះ​អប់រំ​សុខភាព​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ ការចាក់ផ្សាយ​សារ​អប់រំ​សុខភាព​តាម​មេក្រូ ការចង​បដា ការចុះ​ដាក់​ថ្នាំ​អា​បែ​ត និង​ការបាញ់​ថ្នាំ​សម្លាប់​មូស​ខ្លា​ជាដើម​។​

​មន្ទីរ​សុខាភិបាល​ខេត្ត សូម​អំពាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះសម្បែង លុបបំបាត់​ជម្រក​មូស​ខ្លា ដាក់​ថ្នាំ​អា​បែ​ត​ក្នុង​ពាងទឹក គេង​ក្នុង​មុង ។​ល​។

​បើសិន​មានការ​សង្ស័យ ក្តៅខ្លួន ចេញ​កន្ទួល​លើ​ស្បែក ឈឺសន្លាក់​ដៃជើង វិលមុខ ក្អួតចង្អោរ ត្រូវ​មក​ពិគ្រោះ និង​ពិនិត្យ​ព្យាបាល នៅ​មណ្ឌល​សុខភាព /​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់ពេលវេលា ឬ​ផ្តល់ព័ត៌មាន​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឲ្យ​មានការ​អន្តរាគមន៍​ជាបន្ទាន់ ៕ ​ដោយ ៖ បន្ទាយ​

spot_img
×