Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ពាក់​ផ្លាកលេខ​នគរបាល​មួយគ្រឿង​បើក​បុក​ថ្ម​ពុះ​ចែកផ្លូវ​បណ្ដាលឱ្យ​បាក់​អស់ ១ កង់​

spot_img

​ភ្នំពេញ​÷​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ពាក់​ផ្លាកលេខ​នគរបាល​បាន​បើក​ទៅបុក​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​១​កង់​ចំណែកឯ​រថយន្ត​រង​ការខូចខាត​បាក់​កង់​មុខ​ខាងឆ្វេង​នឹង​បែក​ពោង​ទាំងសងខាង​។​

​ហេតុការណ៍​ដែល​កើតឡើង​នៅវេលា​ម៉ោង ១០ និង 00 នាទី​យប់ ថ្ងៃ​ចន្ទ​ទី ១៤ ខែកញ្ញា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២៨៩ សង្កាត់​បឹងកក់​ទី ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​បើករថយន្ត​ស៊េរី​ទំនើប​ពាក់​ផ្លាកលេខ នគរបាល 2-0660 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ បាក់​អស់​១​កង់ ចំណែកឯ​រថយន្ត​វិញ​បាក់​កង់​ឆ្វេង​ខាងមុខ​ទាំងស្រុង​។ បញ្ជាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនមាន​អ្នករងរបួស​និង​ស្លាប់​ទេ រង​ការខូចខាត​រថយន្ត​និង​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ​អស់​១​កង់ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ដ​ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​ដោយ​៖​សា​មេ​ត​

spot_img
×