Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខភាព​ចំនួន ១១​រូប ដែល​ជា​ប្រធាន និង​អនុប្រធាន​ការិយាល័យ នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​កំពុង​ឈរ​ឈ្មោះ​ធ្វើ​ការបោះឆ្នោត​ធ្វើ​ជា​អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ​

spot_img

​តាកែវ ​៖ ប្រធាន​អនុប្រធាន​ការិយាល័យ​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ​ចំនួន ១១​រូប កំពុង​ឈរឈ្មោះ​ជា​បេក្ខភាព​ក្នុង​ការបោះឆ្នោត​ជ្រើស​រើ​ជា​អនុប្រធាន​មន្ទីរ​អប់រំ បន្ទាប់​ពី​អនុប្រធាន​មន្ទីរ​ចាស់​ត្រូវបាន​ប្រកាស​ធ្វើជា​ប្រធាន​មន្ទីរ និង​អនុប្រធាន​មន្ទីរ​មួយ​រូប​ទៀត​ត្រូវ​ដល់​អាយុ​ចូល​និវត្ត​ន៏ ដូច្នេះ​ក្នុង​ចំណោម​បក្ខេ​ភាពទាំង ១១​រូប​ដែល​ឈរ​ឈ្មោះ​នេះ និង​ត្រូវ​ជ្រើសរើស ០២​រូប​មក​ចូល​កាន់​មុខតំណែង​ជា​អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ ។

​ការ​បើ​អោយ​មាន​ការ​ឈរឈ្មោះ និង​ធ្វើ​ការវាយតម្លៃ​ពី​មន្ត្រី​ដែលជា​បុគ្គលិក​របស់​មន្ទីរ​អប់រំ​ខេត្ត​នេះ គឺ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ០៧ កុម្ភៈ ២០១៨ នៅ​សាលប្រជុំ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ​តែម្តង​។​

​លោក ឡោ វី​រិទ្ធិ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ បានអោយដឹងថា ការជ្រើសតាំង​អនុប្រធាន​មន្ទីរ​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​មាន​អនុប្រធាន​មន្ទីរ​ចាស់​មួយរូប​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍ ហើយ​រូបលោក​ផ្ទល់​ត្រូវបាន​ប្រកាស​ជា​ប្រធាន​មន្ទីរ​ថ្មី ដែល​ធ្វើអោយ​មាន​ចន្លោះ​លើ​តំណែង​អនុប្រធាន​មន្ទីរ​ពីររូប ដែល​ត្រូវ​ជួយ​សម្រួល​ដល់​ការងារ​មួយចំនួន​របស់​មន្ទីរ ដូច្នេះ​នៅ​ក្នុង​ថ្ងៃនេះ រូប​លោក​រួម​ជាមួយ​និង​មន្ត្រី​បុគ្គលិក​របស់​មន្ទីរ​អប់រំ បាន​មូលមតិ​គ្នា ធ្វើ​ការបោះឆ្នោត ដល់​ប្រធាន និង​អនុប្រធាន​ការិយាល័យ​ដែល​មាន​អតីតភាព​ការងារ​យូរអង្វែង ដោយ​តម្រូវអោយ​មាន​ការដាក់​ពិន្ទុ ដល់​បេក្ខភាព​ទាំង ១១​រូប​នេះ​ពី​មន្ត្រី​នៃ​មន្ទីរ​ផ្ទល់ បន្ទាប់​មក​តម្រូវអោយ​យក​ឯកសារ​ទាំងនោះ​ទៅ​បើក​ពិនិត្យ​ដោយ​រដ្ឋបាល​ខេត្ត ក្នុង​ការពិនិត្យ​ជាក់ស្តែង​លើ​ការបោះឆ្នោត​របស់​មន្ត្រី​អប់រំ​ដែល​សម្លេង​ខ្ពស់ និង​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​តែម្តង​។

​លោក ឡោ វី​រិទ្ធិ បាន​បន្តថា ការធ្វើ​បែប​នេះ គឺជា​នីតិវិធី ហើយ​មន្ត្រី​នៃ​បុគ្គលិក​អប់រំ​របស់​យើង​ទាំងអស់​ក៏​អាច​និង​ទទួលយក​បាន​ទាំងអស់​គ្នា​ដែរ អំពី​ភាព​សុ​ក្រិត​ដែល​កើតឡើង​ចេញមក​ពី​ការ​ដាក់​ពិន្ទុ​ផ្ទាល់​ពី​អស់លោក​ដែល​ជា​មន្ត្រី​បុគ្គលិក​នៃ​មន្ទីរ​ទាំងអស់គ្នា ដូច្នេះ​អ្នក​ដែល មិន​បាន​ជាប់​មិន​ត្រូវ​មាន​ចិត្ត​ខឹង ឬ​អាក់អន់ស្រពន់ចិត្ត​លើ​ការងារ​អ្វី​ឡើយ ចំណែកឯ​អ្នក​ដែល​ជាប់ ហើយ​ត្រូវ​ជ្រើសតាំង​ជា​អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​នោះ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ព្រោះនេះ​ជា​កាតព្វកិច្ច ដែល​យើងទាំងអស់គ្នា​ចូលរួម​កំណែទម្រង់​លើ​វិស័យ​អប់រំ​មួយ​នេះ​អោយ​កាន់តែ​មាន​គុណភាព និង​មាន​ការទទួលស្គាល់​៕ តាកែវ​

spot_img
×