Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ផ្លាកលេខ កម្ពុជា MSS YAYA ទៅបុក​នឹង​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​

spot_img

​កណ្តាល​÷​ស្ត្រី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៅបុក​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​កង់​ចំណែកឯ​រថយន្ត​វិញ​ក្រឡាប់​ផ្ងារជើង​។​

​ហេតុការណ៍​ដែល​កើតឡើង​នៅវេលា​ម៉ោង ៨​និង ៣០​នាទី​យប់ ថ្ងៃ​ចន្ទ​ទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ ២១ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ខាងលើ​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស ពាក់​ផ្លាកលេខ កម្ពុជា MSS YAYA ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង មក​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​ទ្រូង​ថ្ម ពុះ​ចែកផ្លូវ បាក់​អស់​១​កង់ ចំណែកឯ​រថយន្ត​វិញ​ខ្ទាត​ទៅខាង​ក្រឡាប់​ផ្ងារជើង សំណាងល្អ​ម្ចាស់​រថយន្ត​មិនមាន​រងរបួស​នោះទេ រង​ការខូចខាត​តែ​រថយន្ត​ស្ទើរ​ទាំងស្រុង​។ បញ្ជាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមាន​អ្នករងរបួស​និង​ស្លាប់​ទេ រង​ការខូចខាត​រថយន្ត​និង​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ អស់​១​កង់ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​ជំនាញ​ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ យក​រថយន្ដ​ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង​ខេត្តកណ្តាល រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

spot_img
×