Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​១៤​កញ្ញា មាន​មនុស្ស​ស្លាប់​៨​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញ​៖​សម្រាប់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ បទល្មើស​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា ក៏បាន​កើតឡើង​ចំនួន​១៤​លើក​/​ពេលយប់​៨​លើក បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​៨​នាក់ (​មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ស្រវឹង​) និង​របួស​សរុប​២០​នាក់​/​ស្រី​៤​នាក់ (​របួសធ្ងន់​១៦​នាក់​/​ស្រី​៣​នាក់​) ។​

​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ​ដោយសារ​មូលហេតុ​ប្រមូលផ្តុំ​រួមមាន បើកបរ​លើស​ល្បឿន មិន​ពាក់មួក​សុវត្ថិភាព មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ប្រើប្រាស់​ទូរស័ព្ទ​ពេល​បើកបរ ស្រវឹង បត់​គ្រោះថ្នាក់ ងងុយ ប្រជែង​គ្រោះថ្នាក់ កត្តា​យាន ។​ល​។​

​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​លើ​យានយន្ត​សរុប​ចំនួន​៤៩០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៣២៨​គ្រឿង ។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​បទល្មើស​ដែល​ត្រូវបាន​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​ភាគច្រើន​អត់​មួក ល្មើស​សញ្ញា ជិះ​បញ្ច្រាស មិន​គោរព​សិទ្ធិ និង​ប្រើប្រាស់​ទូរស័ព្ទដៃ​។ ដោយឡែក​បទល្មើស​សម្រាប់​រថយន្ត គឺ​ភាគច្រើន​លើស​ល្បឿន អត់​បណ្ណ​បើកបរ អត់​ពាក់​ខ្សែក្រវាត់ ល្មើស​សញ្ញា ប្រើប្រាស់​ទូរស័ព្ទ អត់​ស្លាក​លេខ ជាដើម​។​

​ឯកឧត្តម​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ជនរួមជាតិ ជា​អ្នកប្រើប្រាស់​ផ្លូវ​ភាគច្រើន ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ រយៈពេល​កន្លងមកនេះ ជាពិសេស​កោតសរសើរ និង​អរគុណ​ដល់​នគរបាល​ចរាចរណ៍ ដែល​បាន​លះបង់ និង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​រឹតបន្តឹង​ចរាចរណ៍ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×