Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី នឹង​ប្តូ​រអាង​ស្តុក​ទឹក​សម្រាប់​ស្រោចស្រព​ទីលាន​វាយ​កូន​ហ្គោល ទៅជា​ឧទ្យាន Central Park បៃតង​ដ៏​ធំជាងគេ​

spot_img

ភ្នំពេញ៖​ ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី នឹង​ផ្លាស់ប្តូរ​មុខមាត់​អាង​ស្តុក​ទឹក​បណ្តោះអាសន្ន​ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ស្រោចស្រព​ទីលាន​វាយ​កូន​ហ្គោល ឱ្យ​ប្រែក្លាយ​មុខមាត់​ទៅជា​ឧទ្យាន​ធម្មជាតិ Central Park ពណ៌​បៃតង​ធំជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​នឹង​ផ្តល់នូវ​ខ្យល់អាកាស​បរិសុទ្ធ ព្រមទាំង​មាន​ដើមឈើ​ធំៗ ភាព​បៃតង និង​ភាព​ស្រស់ស្រាយ​នៃ​ធម្មជាតិ ពេញ​៣៦៥​ថ្ងៃ​។​

ឧទ្យាន Central Park នៃ​គម្រោង Chip Mong Grand Phnom Penh ជា​លំហ​បៃតង​ដែល​នឹង​នៅ​ស្ថិតស្ថេរ​ជា​ដ៏​រាប​ដើម្បី​បម្រើ​ប្រយោជន៍​រួម​នៃ​សហគមន៍​អ្នក​ដែល​រស់នៅក្នុង និង​នៅ​ជុំវិញ​គម្រោង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី​។

ឧទ្យាន​នេះ​នឹងមាន​ផ្តល់​ដល់​សហគមន៍​នូវ​ទីកន្លែង​ដ៏​ប្រពៃ សម្រាប់​ការ​លំហែ​កម្សាន្ត​លក្ខណៈ​គ្រួសារ ទីធ្លា​រត់​លេង​សម្រាប់​កុមារ ហើយក៏​ជា​កន្លែង​ហាត់ប្រាណ​ដ៏​សម្បួរ​បែប និង​លេង​កីឡា​សម្រាប់​មនុស្ស​ប្រុស​ស្រី ចាស់​ក្មេង ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព ជា​លក្ខណៈ​បុគ្គល និង​ជា​លក្ខណៈ​ក្រុម​។

​ជាងនេះទៅទៀត ឧទ្យាន Central Park មាន​វាលស្មៅ​ពណ៌​បៃតង​ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ដ៏​ធំ រួមជាមួយ​ដើមឈើ​ធំៗ ដែលជា​ម្លប់​ដ៏​ត្រឈឹង ត្រឈៃ​ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នករស់នៅ​ក្នុង សហគមន៍ អាច​សម្រាក​លំហែកាយ រំសាយ​អារម្មណ៍ និង​អាច​កម្សាន្ត​បែប​ពិ​កនិច​បាន ប្រកបដោយ​ភាពស្ងប់ស្ងាត់ ស្រស់ស្រាយ និង​ឯកជន​។

​គម្រោង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី បានប្រកាស​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ៣​ខែកក្កដា ឆ្នាំ​២០២០ ប្រកប ដោយ​ភាពជោគជ័យ និង​ទទួលបាន​គាំទ្រ​ពី​អតិថិជន​យ៉ាង​សន្ធឹកសន្ធាប់​។​

ក្នុង​ថ្ងៃ​ប្រកាស​លក់​ជា​ផ្លូវការ​នេះ ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី បានបង្ហាញ​ជា​ផ្លូវការ​វីឡា​ម៉ូត​ថ្មី និង​ប្លង់​មេ ជា​សាធារណៈ​ដែលមាន​ការផ្លាស់ប្តូ​រអា​ង​ស្តុក​ទឹក​បណ្តោះអាសន្ន​សម្រាប់​ស្រោចស្រព​ទីលាន​វាយ​កូន​ហ្គោល​ទៅជា​ឧទ្យាន Central Park ដ៏​ធំ​។​

ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី គឺជា​គម្រោង​អភិវឌ្ឍន៍​ទំនើប​ចម្រុះ ដែល​ច្របាច់​បញ្ចូល​គ្នា​នៃ​គម្រោង​លំនៅឋាន​សម័យ​ទំនើប ដែល​ផ្ដល់​ភាពកក់ក្តៅ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត តាមរយៈ​គំនិត​ស្ថាបត្យកម្ម​បែប​ទំនើប និង​ទាន់សម័យ ដែល​ផ្សារភ្ជាប់​គ្រប់​លំនៅឋាន​ទាំងអស់​ទៅនឹង​ពន្លឺព្រះអាទិត្យ តំណក់ទឹកភ្លៀង វាលលំហរ​ពោរពេញ​ដោយ​ខ្យល់អាកាស​បរិសុទ្ធ ភាព​បៃតង និង​ភាព​ស្រស់ស្រាយ ជាពិសេស​ឧទ្យាន Central Park និង​ទីលាន​វាយ​កូន​ហ្គោល​លើ​ផ្ទៃដី​ជាង​៧០​ហិកតា ដ៏​ធំជាងគេ​តែមួយគត់ និង​ដំបូង​គេ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​៕
ដោយ៖CEN

 

spot_img
×