Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដ្ឋាន​សាងសង់​កំពង់ផែ​ទេសចរណ៍​ខេត្តកំពត ត្រូវបាន​បាន​ពន្យារពេល​

spot_img

​កំពត ៖ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក តុ​ប សុភ័ក្ត្រ បាន​មានប្រសាសន៍ថា ការសាងសង់​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្តកំពត​ពេលនេះ​បាន​ពន្យា​ពេល​ហើយ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ។​
​តាម​ការគ្រោងទុក​កំពង់ផែ​ទេសចរណ៍​នេះ រំពឹងថា​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​និង​ដាក់ឱ្យ​ដំណើរការ​នៅ​ដើម​ឆ្នាំក្រោយ ក៏ប៉ុន្តែ​វា​ត្រូវបាន​ប្តូរ​កាលវិភាគ​សាងសង់​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។

​លោក សុភ័ក្ត្រ បាន​ថ្លែងថា​៖ «​ដោយសារ​កូ​វីដ ១៩ រយៈពេល​កំណត់​សម្រាប់​ការបញ្ចប់​ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​ឆ្នាំ ២០២១ ហើយ​ប្រសិនបើ​មិនមាន​ការផ្លាស់ប្តូរ​ទេ​នៅ​ដើមឆ្នាំ ២០២២ កំពង់ផែ​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​។ លោក​បាន​បន្ថែមថា​“ ការសាងសង់​កំពង់ផែ​បានបញ្ចប់​ជាង ៣០ ភាគរយ​ហើយ​” ។​

​ស្ថិតនៅក្នុង​ស្រុក​ទឹកឈូ កំពង់ផែ​ទេសចរណ៍​សមុទ្រ​មួយ​នេះ​មាន​បណ្តោយ ៣០០ ម៉ែត្រ​និង​អាច​ផ្ទុក​នាវា​ដឹក​អ្នកដំណើរ​បាន​ពី ៣០០ ទៅ ៤០០ នាក់​។ ការសាងសង់​កំពង់ផែ​សមុទ្រ​នេះ​ចំណាយ​ថវិកា​ប្រមាណ ៨ លាន​ដុល្លារ​ដោយមាន​មូលនិធិ​ពី​ប្រាក់កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)៕
​ដោយ​៖CEN​

spot_img
×