Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​បើក​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា ក្នុងពេល​ឆាប់ៗ

spot_img

​ភ្នំពេញ​៖ ក្នុងជំនួប​រវាង​ឯកឧត្តម​ប្រាក់​សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកជំទាវ​ម៉ា​នី​កា ជេន​( Manika Jain) ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​កម្ពុជា ដែល​និង​បញ្ចប់​អាណត្តិ នៅ​ទីស្តីការក្រសួង ថ្ងៃទី​១៥ កញ្ញា ឆ្នាំ​២០២០ បានបង្ហាញ​ពី​ការបើក​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា និង​កម្ពុជា ដើម្បី​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច​។​

​បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា ឯកឧត្តម កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស មានប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ជម្រាបលា លោក ជំទាវ ម៉ា​នី​កា ជេន ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​បញ្ជាក់ថា ទំនាក់ទំនង​កម្ពុជា ឥណ្ឌា​មានការ​រីកចម្រើន​ក្នុង​អាណត្តិ​ការទូត​របស់​ជំទាវ បាន​បន្ត​ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ប្រទេស​ឥណ្ឌា ដែល​បាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា រួមមាន​ចំនួន​ឥត​សំណង និង​កម្ចី​ឥ​ណ្ឌ​ទាន​នានា ដើម្បី​អភិវឌ្ឍន៍​ដល់​កម្ពុជា និង​ការផ្តល់​អាហា​រូបកណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​រៀន​នៅ​ឥណ្ឌា​។ ជាមួយគ្នានេះដែរ ប្រទេស​ឥណ្ឌា​បានផ្តល់​ការអនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។​

​កម្ពុជា​-​ឥណ្ឌា មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយគ្នា និង​មាន​កិច្ចសហការ​ទ្វេភាគី និង​ត្រៀម​ចុះសន្ធិសញ្ញា​និង​កិច្ចព្រមព្រៀង​ជាច្រើន​ទៀត​។ លោកជំទាវ ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​កោតសរសើរ​ដល់​ក្រសួងសុខាភិបាល​កម្ពុជា ដែល​បាន​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ​។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ កម្ពុជា​- ឥណ្ឌា​និង​បើក​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា ដើម្បី​កំណើន​អ្នក​ទេសចរណ៍ និង​ការផ្លាស់ប្តូរ​វប្បធម៌​និង​គ្នា​ទៅវិញ ទៅមក​រវាង​ទាំងពីរ​ឱ្យ​កាន់​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត​៕
​ដោយ​៖CEN


spot_img
×