Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀមខ្លួន​ឲ្យ​ហើយ​ទៅ​! អ្នក​ដែល​ពូកែ​តែៗ​ស្ករៗ ជេរ​ដៀល​កប់ៗ​មាត់ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ទុកពេល​ឲ្យ​ដើរ​ភ្ជុំ ហើយ​ភ្ជុំ​រួច​ចាត់ការ​បុគ្គល​ម្នាក់​នោះ​មុនគេ​….(​វីដេអូ​)

spot_img

​ភ្នំពេញ​៖ អ្នកស្រី សៀវ​ម៉ី ត្រូវបាន​ចាត់ទុក​ជាតា​រា​ហ្វេ​ស​ប៊ុ​ក កំពុង​ទទួល​ការចាប់អារម្មណ៍​តាមដាន​ខ្លាំង នៅលើ​បណ្តាញ​សង្គម ព្រោះតែ​អ្នកស្រី​ជា​បុគ្គល​មានការ​តស៊ូ និង​ពូកែ​រកស៊ី​ម្នាក់ ទទួលបាន​ភាពជោគជ័យ​ខ្លាំង​លើ​មុខ​ជំនួញ​ជាច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកស្រី​មានលទ្ធភាព​ជួយ​ប្រជាជន​ក្រីក្រ និង​ចូលរួមចំណែក​ដល់​សង្គម ចំណាយ​អស់​ធនធាន​ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ដោយសារ​ទឹកចិត្ត​ដ៏​សប្បុរសធម៌ និង​ការលះបង់​ដ៏​ធំធេង​នេះ អ្នកស្រី​ក៏ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា​ជំទាវ​ឧកញ៉ា​ផងដែរ​។​

​កាលពីពេល​ថ្មីៗ​នេះ អ្នកស្រី អ៊ា​ន សៀវ ម៉ី បានធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​លាន់មាត់​សរសើរ​ជាខ្លាំង ក្រោយពី​បានឃើញ​អ្នកស្រី​ធ្វើ​ពិធី​បុក​ភូមិគ្រឹះ​ថ្មី និង​ខួបកំណើត​ខ្លួនឯង​យ៉ាង​ធំ​ក្នុង​ថ្ងៃ​តែមួយ (09/09/2020) ដែល​គេ​ប៉ាន់ស្មាន​ចំណាយ​ខ្ទង់សែន​ដុល្លារ​ឯណោះ សម្រាប់ធ្វើ​ពិធី​ទាំងពីរ​នេះ​។​

​ទោះយ៉ាងណា មាន​មនុស្ស​មួយចំនួន​តូច ដែល​ហាក់​មានចិត្ត​ច្រណែន​នឹង​ការ​មានបាន​របស់​អ្នកស្រី ពួកគេ​តែង​ធ្វើ​នូវ​រឿង​អាក្រក់ៗ​មិនចេះចប់​មិនចេះហើយ ជាក់ស្តែង​តាមរយៈ​ការចូល​មក​ខំ​មិន​ជេរប្រមាថ​ដៀល​គ្រប់សព្វ​បែបយ៉ាង ដែល​អ្នកស្រី​សឹងតែ​ទប់​កំហឹង​ពុំបាន នៅ​រៀង​រាល់ពេល​ឡាយ​ម្តងៗ​។​

​ដោយឡែក កាលពី​យប់មិញ​នេះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ អ្នកស្រី សៀវ​ម៉ី បាន​ឡាយ​ព្រលះ​ធ្ងន់ៗ​ទៅលើ​មនុស្ស​មួយចំនួន ដែល​បាន​ជេរប្រមាថ ដៀល​អ្នកស្រី​យ៉ាង​ធ្ងន់ៗ ដោយ​អ្នកស្រី​ឲ្យ​អ្នក​ទាំងអស់នោះ​ត្រៀមខ្លួន​ឲ្យ​ហើយ​ទៅ ដើរ​សប្បាយ​ឲ្យ​ហើយ​ទៅ ភ្ជុំ​ហើយ​អ្នកស្រី​នឹង​ព្រលះ​ចេញ​ទាំងអស់​។​

​ក្នុងនោះ​ផងដែរ អ្នកស្រី សៀវ​ម៉ី ក៏បាន​បង្ហាញមុខ​នារី​ម្នាក់​ដែល​អ្នកស្រី​ថា​ពូកែ​ស៊ី​ត្រាយ ពូកែ​ខ​មិន​ដៀល​អ្នកស្រី​កប់ៗ​មាត់ ដែល​ទាំង​អ្នកស្រី​ពុំដែល​ស្គាល់​ផង​នោះ​។ ដែល​ម្នាក់​ស្រី​នេះ ត្រូវបាន​ស្គាល់​ថា​មានឈ្មោះ លីហ្សា និង គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Míśś RííSáá Áńgéł មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង សព្វថ្ងៃ​ធ្វើការ​នៅ​កាស៊ីណូ​សុខា កំពង់សោម​។​

​ប៉ុន្តែ​ទន្ទឹម​នោះ​ផងដែរ ខណៈពេល​ឃើញ​អ្នកស្រី​និយាយ​ខ្លាំងៗ ស្អែក​ឡើង​នឹង​ទៅដល់​កាស៊ីណូ​វាយខ្នោះ ស្រាប់តែ​នារី​រូបនេះ​ក៏បាន​ប្រញាប់​ចេញមុខ​សុំទោស​អ្នកស្រី​ជា​សាធារណៈ​ថា​៖ «​នាង​ខ្ញុំ​សុំ​សូមទោស​ដល់​លោក​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​នាង​ខ្ញុំ​បាន​ខំ​មិន​ក្នុង​ផេ​ក​សារព័ត៌មាន​មួយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក​ឧកញ៉ា ប៉ុន្តែ​នាង​ខ្ញុំ​បាន​លុប​ខំ​មិន​នោះ​ចោល​រួច​អស់ហើយ សូម​លោក​ឧកញ៉ា​អភ័យទោស​ដល់​នាង​ខ្ញុំ​ផង នាង​ខ្ញុំ​ទើបតែ​ចូល​ខំ​មិន​ប៉ះពាល់​លោក​លើកទីមួយ​ទេ នាង​ខ្ញុំ​មិនដែល​ខំ​មិន​អ្វី​ឡើយ សូម​លោក​ឧកញ៉ា​មេត្តា​» ។​

​ដោយឡែក ងាក​មក​ចាប់អារម្មណ៍​បុគ្គល​សំខាន់​ម្នាក់ទៀត ដែល​អ្នកស្រី សៀវ​ម៉ី ថា​នឹង​ព្រលះ​មុនគេ​ពេល​ភ្ជុំ​រួច ដែល​អ្នកស្រី​និយាយ​មិន​សំដៅ​ឈ្មោះថា «​អា​វ៉ែនតា​»​។ ក្នុងនោះ​អ្នកស្រី​បាន​ប្រើ​ភាសា​ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖ «​ជាពិសេស​អា​វ៉ែនតា ព្រលះ​ហែង​ហើយ ប្តឹង​ហែង​ទៀត ព្រោះ​បរិហារកេរ្តិ៍​ខ្ញុំ​ជា​សាធារណៈ ពីមុន​អញ​គោរព​កោតសរសើរ​ហែង ឥឡូវ អញ​ស្អប់​ហែង​ដូច​អាច​ម៌ អ្ហែង​ត្រូវ​ចាំ​ណា ហែង​បញ្ចេញ​ឈ្មោះ​អញ ដៀល​អញ​ពេញៗ​មាត់ អ្ហែង​មាន​កស្សិណសាក្សី​ទេ ដែល​ហែង​និយាយ​ពី​អញ អ្ហែង​ត្រៀម​ទៅ ប្រយ័ត្ន​លក់ 570 សង​អញ​អត់​គ្រាន់​… យក​ភស្តុ​ង​តា​មក​ឲ្យ​អញ​ទាំងអស់ ដែល​អ្ហែង​ដៀល​អញ​កប់ៗ​មាត់ ដែល​អញ​មិនទាន់​តប​តទៅ​អ្ហែង ពីព្រោះ​អញ​ឲ្យ​សិរី​សួស្តី​អញ​ឡើង​សិន​»​។​

​តែ​យ៉ាងណា យើង​ក៏​មិនដឹងថា អ្នកស្រី​ចង់​សំដៅ​ទៅលើ​បុគ្គល​រូប​ណា​នោះទេ ហេតុនេះ​មានតែ​បងប្អូន​មហាជន​ជា​អ្នកតាមដាន​ទេ ទើប​ដឹង​ច្បាស់​ថា​ជា​នរណា​…?៕ ដោយ​៖ លឹម ហុង​

 

spot_img
×