Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឧក្រិដ្ឋជន​នាំ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ចូលមក​កម្ពុជា តាម​ច្រក​មួយចំនួន នៃ​ខេត្ត​ភាគ​ឦ​សាន្ត​

spot_img

​ខេត្តកំពង់ស្ពឺ ៖ បញ្ហា​គ្រឿងញៀន ក្រុម​ឧក្រិដ្ឋជន និង​បណ្តាញ​របស់​ពួកវា​នៅតែ​បន្ត​ផលិត និង​ចរាចរ​គ្រឿងញៀន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពិសេស​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់ ចូលមក​កម្ពុជា តាម​ច្រក​មួយចំនួន​នៃ​ខេត្ត​ភាគ​ឦ​សាន្ត​។ អាជ្ញាធរ​ជាតិ និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ រួមគ្នា​ផ្សព្វផ្សាយ​របាយការណ៍ និង​ប្រាប់​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ខិតខំ​បន្ត​អនុវត្ត​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០​។ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ មាន​រៀបចំ​កិច្ច​ផ្សព្វផ្សាយ​របាយការណ៍​ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម សរ សុ​ពុ​ត្រា អភិបាលរង ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រូតពិនិត្យ​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ​ដោយមាន​ការចូលរួម​ពី​សមាជិក​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រធាន​តុលាការ​និង​តំណាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។

​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល បាន​មានប្រសាសន៍​ស្វាគមន៍ និង​បាន​រាយការណ៍​ពី​លទ្ធផល​ការងារ​ឆមាស​ទី​១ ២០២០​របស់​ខេត្តកំពង់ស្ពឺ​ដែល​កើតចេញពី​ការរួម​គ្នា​ខិតខំ​អនុវត្ត​ផែនការ​ទាំង​៥​ទទួលបាន​លទ្ធផល​ល្អ​ប៉ុន្តែ​ខេត្ត​នូវតែ​ទទួលរង​គ្រោះ​ពី​ការជួញដូរ និង​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​។

​តាមរយៈ​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែល​បង្ហាញ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា បានឱ្យ​ឃើញ​ពី​ការកើនឡើង​នូវ : ១.​ចំនួន​អ្នកទទួលបាន​សារ​អប់រំ ២.​ពង្រឹង​បាន​គុណភាព​ការងារ​ព្យាបាល ស្តារនីតិសម្បទា ៣.​ចំនួន​ករណី​បង្ក្រាប ៤.​ចំនួន​ការឃាត់ខ្លួន​ជនល្មើស​ដែលមាន​ចែងច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន តែមាន​ការថយចុះ​នូវ​បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស​បាន បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។

​ក្នុងឱកាស​នោះ ឯកឧត្ដម សរ សុ​ពុ​ត្រា អភិបាលរង ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រូតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​មានប្រសាសន៍​សាទរ ដល់​លទ្ធផល​ត្រួតពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១ ឆ្នាំ​២០២០ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ហើយ​បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​សមាសភាព នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែល​បាន​សហការគ្នា​ប្រកបដោយ​ឆន្ទៈ និង​ការទទួលខុសត្រូវ​សម្រេចបាន​នូវ​លទ្ធផល​ល្អ គួរ​ជាទី​មោទនៈ ហើយ​សូម​បន្ត​ចូលរួម​អនុវត្ត​នូវ​ទិសដៅ​ការងារ​សម្រាប់​ឆមាស​ទី​២ ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ​របស់​យើង​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ បាន​ថ្លែងថា ពិភពលោក​យើង​នេះ នៅតែ​បន្ត​ទទួលរង​ផលប៉ះពាល់​ពី​បញ្ហា​គ្រឿងញៀន​ក្រុម​ឧក្រិដ្ឋជន និង​បណ្តាញ​របស់​ពួកវា​នៅតែ​បន្ត​ផលិត និង​ចរាចរ​គ្រឿងញៀន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពិសេស​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់ ចូលមក​កម្ពុជា តាម​ច្រក​មួយចំនួន​នៃ​ខេត្ត​ភាគ​ឦ​សាន្ត ទន្ទឹមនឹង​ការប្រើ​បំពាន​សារធាតុ​ញៀន​ប្រភេទ​ថ្មី ដែលមាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់ធ្ងរ ក៏​រីក​រាលដាល​ដ៏​គួរឱ្យ​ព្រួយបារម្ភ​ដែរ ទោះបី​កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ក៏ដោយ ដែល​តម្រូវឱ្យ​យើងទាំងអស់គ្នា បន្ត​យកចិត្តទុកដាក់ និង​អនុវត្ត​ឱ្យបាន​ដាច់ខាត​នៅ​វិធានការ​ទាំង​៥ ដោះស្រាយ​រាល់​បញ្ហា​គ្រឿងញៀន ដើម្បី​ចូលរួមចំណែក​ការពារ និង​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​។

​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បានធ្វើការ​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​រួមគ្នា​អនុវត្ត​នូវ​ទិសដៅ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សម្រាប់​ឆមាស​ទី​២ ដើម្បី​បន្ត​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម ភាពសុខដុមរមនា​ជូន​ប្រជាពលរដ្ឋ​យើង ពិសេស​សហការ​ជាមួយ​ខេត្ត ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​បន្ត​បង្ការ​បង្ក្រាប​ឱ្យបាន​ហ្មត់ចត់​នូវ​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ផ្សព្វផ្សាយ​អប់រំ​ដល់​គ្រប់​គោលដៅ​ប្រឈម​កម្មករ សិស្ស​បោះបង់​ការសិក្សា ពិសេស​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ និង​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ គ្រុនឈាម និង​គ្រុន​ឈី​ក​៕​ដោយ​៖​កូ​ឡាប​

spot_img
×